ក្នុងឆ្នាំនេះ ចិន ប្រកាស​បិទរោងចក្រ​ខ្នាតតូច បង្កឲ្យ​មាន​សារធាតុ​កខ្វក់​ ប្រមាណ​ ២,៥០០ កន្លែង

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ថា គិតចាប់ពីឆ្នាំ ២០១៦ នេះតទៅ រោងចក្រខ្នាតតូចដែល បាននឹងកំពុងប្រតិបត្តិការ នៅក្នុងប្រទេសចិន ប្រមាណ២,៥០០កន្លែង នឹងត្រូវបិទមិនឲ្យដំណើរការឡើយ ព្រោះបង្កនូវសារធាតុ កខ្វក់ប៉ះពាល់ដល់ សុខភាពសាធារណៈ នៅក្នុងប្រទេស ។ គួរបញ្ជាក់ថា ដំណើរការនៃការបិទមិនឲ្យ ដំណើរការសកម្មភាព របស់រោងចក្រខ្នាតតូចៗទាំងនោះ នឹងឲ្យចប់សព្វគ្រប់នៅឆ្នាំ២០១៧ ។

លោក Li Shixiang អភិបាលរងខេត្ត បានបញ្ជាឲ្យរក្សា បាននូវសុវត្ថិភាព និងវាយតម្លៃលើហានិភ័យ និងជំរុញឲ្យអនុវត្តច្បាប់ ដែលត្រូវឲ្យរោងចក្រតូចៗ ទាំងអស់បង្កសារធាតុកខ្វក់បិទទ្វារ ។

គេបានដឹងថា រោងចក្រដែលភាគច្រើន ក្នុងចំណោមប្រមាណ ជាង២ពាន់កន្លែងនោះ គឹបាននឹងកំពុងដំណើរការនៅក្នុងស្រុកចំនួន០៤ នៅក្នុងប្រទេសចិន រួមមានស្រុក Fengtai, Fangshan, Tongzhou និង Daxing ។

រដ្ឋាភិបាលប៉េកាំង មានបំណងចង់លុបបំបាត់ នូវទីតាំងដែលបាននឹងកំពុង ប្រើប្រាស់ធ្យូង ដែលស្ថិតតាម តំបន់នៃស្រុកមួួយចំនួន ហើយក្នុងអំឡុងពេល២ឆ្នាំ នឹងធ្វើឲ្យរោងចក្រប្រើប្រាស់ ថាមពលធ្យូងត្រូវបញ្ចប់ សកម្មភាពឲ្យអស់ ៕

ក្នុងឆ្នាំនេះ ចិន ប្រកាស​បិទរោងចក្រ​ខ្នាតតូច បង្កឲ្យ​មាន​សារធាតុ​កខ្វក់​ ប្រមាណ​ ២,៥០០ កន្លែង