របាយការណ៍ប៉ូលិស៖ ឡានពេទ្រ ដឹកអ្នកចម្រៀង វណ្ណ មករា ក្រឡាប់ នៅជិតពេជ្រ​និល ដោយសារបែកកង់​

ភ្នំពេញ: ​របាយការណ៍​របស់​ប៉ូលិស ខេត្ត​ព្រះសីហនុ បង្ហាញថា ឡានពេទ្យ ដែល​ដឹក​អ្នកចម្រៀង វណ្ណ មករា មក​សង្គ្រោះ​នៅ​ភ្នំពេញ ហើយ​បាន​ក្រឡាប់ នៅ​ម្តុំ​ជ្រោះ​ពេជ្រនិល តាមផ្លូវ​ជាតិ​លេខ​៤ គឺ​ដោយសារតែ​បែក​កង់​។ ហេតុការណ៍​ក្រឡាប់​ឡានពេទ្យ​នោះ បណ្តាល​ឲ្យ​មនុស្ស ៤ នាក់​រងរបួស​ស្រាល​។​

​តាម​របាយការណ៍ ឡានពេទ្យ ដែល​ដឹក​អ្នកចម្រៀង វណ្ណ​មករា ក្រឡាប់​នោះ បានកើត​ឡើង នៅ​ម៉ោង ៥ និង ៣០ នាទី ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៩២​។​

​សូម​រម្លឹកថា អ្នកចម្រៀង វណ្ណ មករា អាយុ ២៧ ឆ្នាំ បាន​ជួប​គ្រោះថ្នាក់ នៅ​ផ្លូវជាតិ​លេខ​៤ ជិត​ផ្សារ​ព្រៃនប់ កាលពី​យប់​ទៀបភ្លឺ ថ្ងៃអាទិត្យ ទី​១០​មករា​នេះ​។ ហេតុការណ៍​នោះ បាន​បណ្តាល​ឲ្យ​អ្នកចម្រៀង លោក វណ្ណ មករា រងរបួស​ធ្ងន់​។ តែ​ជា​ចៃដន្យ​អាក្រក់ នៅពេល​ឡានពេទ្យ ដឹក​លោក វណ្ណ មករា ដែល​រងរបួស មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ បែរជា​ឡានពេទ្យ​នោះ បាន​ក្រឡាប់ នៅ​ម្តុំ​ពេជ្រនិល បណ្តាល​ឲ្យ​អ្នកចម្រៀង វ័យ ២៧ ឆ្នាំ លោក វណ្ណ មករា ស្លាប់​តែម្តង​។ សព​របស់លោក វណ្ណ មករា ត្រូវបាន​នាំមក​តម្កល់​ធ្វើបុណ្យ នៅ​វត្ត​ទួល​ទំពូង ក្នុង​រាជធានី​ភ្នំពេញ​។​

​អ្នក​រួម​អាជីព​ចម្រៀង លោក ទិ​ត្យ វិច្ឆិកា បាន​ឲ្យ​ដឹងថា ឡាន​ដែល​លោក វណ្ណ មករា ជិះ​ហើយ​ក្រឡាប់​នោះ ជា​ឡាន​ប្រភេទ​ព្រូស ស៊េរី​ឆ្នាំ​២០០៤ ដោយ​ជិះ​គ្នា ចំនួន ៤ នាក់​។ ហេតុការណ៍​ក្រឡាប់​ឡាន​នោះ បានកើត​ឡើង កាលពី​យប់​ទៀបភ្លឺ នា​ថ្ងៃអាទិត្យ ទី​១០​មករា​នេះ ហើយ​លោក វណ្ណ មករា រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាងគេ​។

​តាម​លោក ទិ​ត្យ វិច្ឆិកា នៅពេល​ក្រឡាប់​ឡាន នៅក្បែរ​ផ្សារ​ព្រៃនប់ គឺ​វណ្ណ​មករា គ្រាន់តែ​ចុក​ទ្រូង​តែប៉ុណ្ណោះ ហើយ​ត្រូវបាន​ឡានពេទ្យ ដឹក​មកកាន់​ភ្នំពេញ ដល់​តំបន់​ពេជ្រនិល លើផ្លូវ​ជាតិ​លេខ ឡានពេទ្យ​នោះ ក៏បាន​ក្រឡាប់  បណ្តាល​ឲ្យ​អ្នកចម្រៀង លោក វណ្ណ មករា ស្លាប់ តែម្តង​៕​

របាយការណ៍ប៉ូលិស៖ ឡានពេទ្រ ដឹកអ្នកចម្រៀង វណ្ណ មករា ក្រឡាប់ នៅជិតពេជ្រ​និល ដោយសារបែកកង់​

របាយការណ៍ប៉ូលិស៖ ឡានពេទ្រ ដឹកអ្នកចម្រៀង វណ្ណ មករា ក្រឡាប់ នៅជិតពេជ្រ​និល ដោយសារបែកកង់​

របាយការណ៍ប៉ូលិស៖ ឡានពេទ្រ ដឹកអ្នកចម្រៀង វណ្ណ មករា ក្រឡាប់ នៅជិតពេជ្រ​និល ដោយសារបែកកង់​

របាយការណ៍ប៉ូលិស៖ ឡានពេទ្រ ដឹកអ្នកចម្រៀង វណ្ណ មករា ក្រឡាប់ នៅជិតពេជ្រ​និល ដោយសារបែកកង់​

របាយការណ៍ប៉ូលិស៖ ឡានពេទ្រ ដឹកអ្នកចម្រៀង វណ្ណ មករា ក្រឡាប់ នៅជិតពេជ្រ​និល ដោយសារបែកកង់​

របាយការណ៍ប៉ូលិស៖ ឡានពេទ្រ ដឹកអ្នកចម្រៀង វណ្ណ មករា ក្រឡាប់ នៅជិតពេជ្រ​និល ដោយសារបែកកង់​

របាយការណ៍ប៉ូលិស៖ ឡានពេទ្រ ដឹកអ្នកចម្រៀង វណ្ណ មករា ក្រឡាប់ នៅជិតពេជ្រ​និល ដោយសារបែកកង់​

របាយការណ៍ប៉ូលិស៖ ឡានពេទ្រ ដឹកអ្នកចម្រៀង វណ្ណ មករា ក្រឡាប់ នៅជិតពេជ្រ​និល ដោយសារបែកកង់​

លោក វណ្ណ មករា អ្នកចម្រៀង ស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡានពីរលើក នាព្រឹកថ្ងៃអាទិត្យ ទី១០ មករានេះ