រាជរដ្ឋាភិបាល ចេញ​សេចក្តីសម្រេច​ជា​ផ្លូវការ លើកលែង​ការយកពន្ធ​ប្រថាប់ត្រា លើ​ការ​ផ្ទេរមរតក​កម្មសិទ្ធិ​ដីធ្លី ផ្ទះសម្បែង​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា លើ​សេចក្តីសម្រេច​ជា​ផ្លូវការ ដោយ​ប្រកាស​ឱ្យ​លើកលែង​ការយកពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ដីធ្លី ផ្ទះសម្បែង រវាង​ឪពុក​ម្តាយបង្កើត និង​កូន រវាង​ប្តី និង​ប្រពន្ធ និង​រវាង​ជីដូន​ជីតា ទៅ​ចៅ​បង្កើត​។​

​សេចក្តីសម្រេច​នោះ ត្រូវបាន​សម្តេច​ហ៊ុនសែន ចុះហត្ថលេខា នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦​នេះ គឺ​បន្ទាប់ពី​មាន​សេចក្តីសម្រេច នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១០​មករា​នេះ​៕