ឃាត់ខ្លួន​ប្តី​ប្រពន្ធ​នៅ​ខណ្ឌ​សែន​សុខ ពីបទ​ប្រើប្រាស់​គ្រឿងញៀន និង លួច​ម៉ូតូ​

​រាជធានី​ភ្នំពេញ​៖​ ជនសង្ស័យ​លួច និង​ ប្រើប្រាស់​គ្រឿងញៀន ០២​ នាក់​ប្តី ប្រពន្ធ​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខសហការ​ណ៍​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ម៉ោង​ ៣ ​និង ​៣០​នាទី​ រសៀល​ថ្ងៃទី​០៦ ​ខែមករា​ ឆ្នាំ​២០១៦​នៅ​ចំណុច​បន្ទប់​ជួល​លេខ​ ១១ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​។​ ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១ ឈ្មោះ​ហេង សុផាត ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ​ ២ ឈ្មោះ​យិន ស្រី​សរ ​ភេទ​ស្រី​ អាយុ​ ២៨​ឆ្នាំ​មុខរបរ​បំរើការ​នៅ​ខារ៉ាអូខេ​ ។​

ឃាត់ខ្លួន​ប្តី​ប្រពន្ធ​នៅ​ខណ្ឌ​សែន​សុខ ពីបទ​ប្រើប្រាស់​គ្រឿងញៀន និង លួច​ម៉ូតូ​

ការចុះ​ឆែកឆេរ​ឃាត់​ជនសង្ស័យ​នេះ​ដឹកនាំ​ដោយ​លោក​វ​រះ​សេនីយ៍​ទោ ម៉ាំង សុខ​លុច នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង ​លោក​អនុសេនីយ៍ឯក​សុខ ឧ​ត្ត​ម មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ ។​ ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បានអោយដឹងថា ដោយមាន​ការរាយការណ៍​ និង​ ស្រាវជ្រាវ អស់​រយះពេល​ជា​យូ​ថ្ងៃ ពី​ទីតាំង​ស្នាក់នៅ​របស់​ជនសង្ស័យ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក៍បាន​ចុះ​ឆែកឆេរ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​ ។​ ​នៅក្នុងការ​ឆែកឆេរ​សមត្ថកិច្ច​ដក​ហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ សេ​ ១២៥ ​ពណ៌​ខ្មៅ​ ១​ គ្រឿង​ពាក់​ស្លាក​លេខ​សៀមរាប​ 1G-7403 ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ និង​ សម្ភា​រះ​ល្មើសច្បាប់​ដែក​កាច់ក​ម៉ូតូ​មួយចំនួនធំ​ ៕ (ប្រភព TV5)

ឃាត់ខ្លួន​ប្តី​ប្រពន្ធ​នៅ​ខណ្ឌ​សែន​សុខ ពីបទ​ប្រើប្រាស់​គ្រឿងញៀន និង លួច​ម៉ូតូ​