រយ​:​ពេល​9​ថ្ងៃ រក​ចំណូល​ពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​បាន​ចំនួន​577 134 000 រៀល​

នៅ​ព្រឹក​ថ្ងៃទី​10 ខែមករា ឆ្នាំ​2016 នេះ នៅ​ក្រសួងមហាផ្ទៃ មាន​រៀបចំ​សន្និសីទកាសែត​មួយ​ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​ក្នុង​រយ​:​ពេល​9​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​1 រហូតដល់​ថ្ងៃទី​9 សមត្ថកិច្ច​ប្រមូល​ចំណូល​បាន​ពី​ការផាកពិន័យ លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បាន ចំនួន 577 134 000 រៀល​។​

រយ​:​ពេល​9​ថ្ងៃ រក​ចំណូល​ពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​បាន​ចំនួន​577 134 000 រៀល​

ដោយ​ក្នុងនោះ​ការផាកពិន័យ​លើ​រថយន្ត​បាន​ចំនួន 341 143 000 រៀល និង​ម៉ូតូ​បាន​ថវិការ​ចំនួន 235 704 000​រៀល​។​ដោយឡែក​រយ​:​ពេល​មួយថ្ងៃ នៅ​ថ្ងៃទី​9 ម្សិលមិញ​នេះ ប្រមូល​ថវិការ​បាន​ពី​ការផាកពិន័យ​ចំនួន 63 400 000​រៀល​។​ក្នុងនោះ​ផាកពិន័យ​ពី​រថយន្ត​បាន​ចំនួន 34 310 000​រៀល និង​ផាកពិន័យ​ពី​ម៉ូតូ​បាន​ចំនួន​29 090 000​រៀល​៕ហេង ចំណូល​