ខាត់ ជែ​ម ក្នុង​មួយ​ឆាកជីវិត​ខ្ញុំ គ្មានអ្វី​សប្បាយចិត្ត​ជាង​

លោក ខាត់ ជែ​ម អតីត​តារាចម្រៀង​ល្បីឈ្មោះ​របស់​ផលិតកម្ម​រ៉ុ​ក និង​បច្ចុប្បន្ន​ជា​តារាចម្រៀង​នៅផលិតកម្ម​សាន់​ដេ ហើយ​កំពុងតែ​កើន​ប្រជាប្រិយភាព​នោះ កាលពីពេល​ថ្មីៗ​នេះ បាន​បង្ហោះ​នូវ រូបថត​ប្រមាណ​ជា ៨ សន្លឹក ដែល​បង្ហាញ​ពី​ភាព​សប្បុរស​របស់លោក ចំពោះ​លោកយាយ​ចាស់ជរា​ម្នាក់ដោយ​ក្ដី​គោរព និង​ ឲ្យ​តម្លៃ​លោកយាយ​ជាខ្លាំង ។​

ខាត់ ជែ​ម ក្នុង​មួយ​ឆាកជីវិត​ខ្ញុំ គ្មានអ្វី​សប្បាយចិត្ត​ជាង​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក ខាត់ ជែ​ម ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Khat James បាន​សរសេរ​ពី​អារម្មណ៍​របស់លោក​ជា​ភាសា​ខ្មែរ ដែល​ពោរពេញ​ទៅដោយ​ខ្លឹមសារ​ថា « ក្នុង​មួយឆាកជីវិត​របស់ខ្ញុំ គ្មានអ្វី​សប្បាយចិត្ត​ជាង​បានធ្វើ​អំពើ​ល្អ​នោះទេ ខ្ញុំបាទ​ធ្វើរ​ដំណើរ​ទៅ​ខេត្តកំពត បានឃើញ​លោកយាយ​ម្នាក់​អង្គុយ​ម្នាក់ឯង​គួរអោយ​អាណិត​ក៏​សួរ​គាត់​ថា លោកយាយ​ម៉េច​បាន អង្គុយ​ម្នាក់ឯង​អញ្ចឹង អ​ញ្ចើ​ញ​មកពីណា​ដែរ​? លោកយាយ​ក៏​ឆ្លើយថា យាយ​មកពីផ្សារ ហើយ​អស់កម្លាំង​ក៏​សម្រាក​សិន ខ្ញុំ​ចង់​ជូន​គាត់​ទៅផ្ទះ តែ​គាត់​ថា​មិនបាច់​ទេព្រោះ​ផ្ទះ​គាត់​នៅ​ជិត​នេះ​ទេ​» ។​

ខាត់ ជែ​ម ក្នុង​មួយ​ឆាកជីវិត​ខ្ញុំ គ្មានអ្វី​សប្បាយចិត្ត​ជាង​

​តាមរយៈ​រូបភាព​ទាំងនេះ​បានបង្ហាញ​ថា តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព លោក ខាត់ ជែ​ម បាន ធ្វើការ​គោរព និង​ឲ្យ​តម្លៃ​លោកយាយ​ជាខ្លាំង ដោយ​ក្នុងនោះ​មាន​ទាំង​កាយវិការ​សំពះ និង​ ដោះ​មួកប្រ​ណិ​ប​ត្តិ​លោកយាយ​ដែលជា​មនុស្ស​ចាស់ជរា​បាន​យ៉ាង​ប្រសើរ​ថែមទៀត​ផង ។​

ខាត់ ជែ​ម ក្នុង​មួយ​ឆាកជីវិត​ខ្ញុំ គ្មានអ្វី​សប្បាយចិត្ត​ជាង​

​ជាមួយគ្នា​នឹង​អត្ថបទ​ខ្លី​មួយ អមដោយ​រូបភាព​របស់ខ្លួន​នឹង​លោកយាយ​ហើយ​នោះ ខាត់ ជែ​ម ក៏បាន​ធ្វើការ​សរសេរ​បន្ថែម​នូវ​ពាក្យពេចន៍​ចេញពី​ចិត្ត​របស់ខ្លួន​បន្តទៀត ដោយបាន​សរសេរថា « តាំងពី​តូច​ដល់​ធំ រាល់​ពេលដែល​ខ្ញុំ​បានឃើញ​លោកតា​លោកយាយ ខ្ញុំ​តែងតែ​ជួយ យកអាសារ និង​ជូន​លុយ​ដល់​គាត់ នេះ​ជាការ​ពិត​ផុស​ចេញពី​បេះដូង​របស់​ខ្ញុំបាទ អគុណ​ដល់​បងប្អូនទាំងអស់គ្នា ដែល​សរសើរ​រូបខ្ញុំ និង ​រិះគន់​ដើម្បី​ស្ថាបនា​» ។​

ខាត់ ជែ​ម ក្នុង​មួយ​ឆាកជីវិត​ខ្ញុំ គ្មានអ្វី​សប្បាយចិត្ត​ជាង​

​សូមបញ្ជាក់ថា តារាចម្រៀង​ល្បី និង មាន​ប្រជាប្រិយភាព លោក ខាត់ ជែ​ម មិនមែន​ត្រឹមតែ​មានចិត្ត សប្បុរស​ចំពោះ​ជន​ចាស់ជរា និង ​បងប្អូន​ទីទ័លក្រ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​កូន​ដ៏​កតញ្ញូ​ម្នាក់ និង​ ជាពុទ្ធសាសនិកជន ដ៏​គួរ​ឲ្យ​សរសើរ​ថែម​ទៀតផង ហើយ​កេរ្ដិ៍ឈ្មោះ​របស់លោក​ក៏​កំពុង​តែមាន ប្រជាប្រិយភាព​ក្នុង​ស្រទាប់​សិល្បៈ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ផងដែរ ៕ ខេមរា​

ខាត់ ជែ​ម ក្នុង​មួយ​ឆាកជីវិត​ខ្ញុំ គ្មានអ្វី​សប្បាយចិត្ត​ជាង​

ខាត់ ជែ​ម ក្នុង​មួយ​ឆាកជីវិត​ខ្ញុំ គ្មានអ្វី​សប្បាយចិត្ត​ជាង​

ខាត់ ជែ​ម ក្នុង​មួយ​ឆាកជីវិត​ខ្ញុំ គ្មានអ្វី​សប្បាយចិត្ត​ជាង​