ឃាត់ខ្លួន​យុវជនវ័យ​ក្មេងម្នាក់​ បញ្ជូន​ទៅតុលាការ ពីបទលក់​និង​ជក់គ្រឿងញៀន​ ខេទឹកកក ២,៣ ក្រាម

បន្ទាយមានជ័យ៖ យុវជនវ័យ ១៦ឆ្នាំ ម្នាក់ត្រូវកម្លាំង អ.ហ ចាប់ខ្លួនខណៈ រូបគេកំពុងធ្វើ សកម្មភាពលក់ និងជក់ថ្នាំញៀន និងបានដកហូត ខេទឹកក ២ថង់ ដើម្បីយកមកសួរនាំ និងបញ្ជូនទៅតុលាការ ចាត់ការបន្ត តាមច្បាប់នារសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៦នេះ។

ជនសង្ស័យមានឈ្មោះ ហឿន ម៉ានិត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ/ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំង អ ហ ខេត្តដឹកនាំដោយ លោក សរ ប៊ុន សឿង មេបញ្ជាការរងទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំង អ ហ ស្រុកមង្គលបូរី បានចាប់ខ្លួនកាលពី វេលាម៉ោង៤និង៣០នាទី ល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ នៅចំនុចលើខ្នង ប្រលាយស្ថិតក្នុងភូមិ កោះកែវ ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី។

លោក សរ ប៊ុន សឿង មេបញ្ជាការរង អ.ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញា ដែលសមត្ថកិច្ចស្វែងរក ចាប់ខ្លួន នៅល្ងាចម្សិលមិញ សមត្ថកិច្ចយើងបានស្រាវជ្រាវ និងរកឃើញថា ជនសង្ស័យបានធ្វើសកម្មភាពលក់និងជក់គ្រឿងញៀននៅគោលដៅខាងលើ ទើបឈានដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះ ដកហូតបានថ្នាំញៀនជាក់ស្តែង ២ថង់កិប ស្មើ២,៣ក្រាម។ក្រោយសួរនាំជនសង្ស័យ និងវត្ថុតាងត្រូវបានកសាង សំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់៕