ក្រសួងសុខា​ភិបាល​ នឹងប្តឹង​ទៅ​តុលាការ ចំពោះ​សេវា​សុខា​ភិបាល ឯកជន​គ្មានច្បាប់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង លើកឡើងថា ទាក់ទងទៅនិងសេវាសុខាភិបាល ខុសច្បាប់នេះ  ប្រធានមន្ទីរសុខាភិបាលនៅមូលដ្ឋានទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ណែនាំ ដល់អ្នកប្រើប្រាស់ សេវាសុខាភិបាលឯកជនណា ដែលគ្មានច្បាប់ទម្លាប់ទាំងនោះ ធ្វើយ៉ាងណាត្រូវតែ មានច្បាប់ច្បាស់លាស់។

លោកម៉ម ប៊ុនហេង” ករណីណែនាំហើយ  នៅតែរឹងរូសមិនព្រមសុំច្បាប់ ទម្លាប់ឲ្យបានត្រឹមត្រូវទេនោះ មន្ទីរសុខាភិបាលត្រូវតែ អនុវត្តទៅតាមច្បាប់ ដោយមិនទុកឲ្យ មានទីតាំងសេវាសុខាភិបាល ខុសច្បាប់នេះបើកតទៅទៀតឡើយ។ ប្រធានមន្ទីរសុខាភិបាល នៅតាមខេត្តក្រុង ត្រូវតែអនុវត្តច្បាប់ប្តឹងទៅតុលាការ នៅក្នុងពេលដែល អ្នកប្រើប្រាស់សេវាសុខាភិបាល គ្មានច្បាប់ទម្លាប់ទាំងនោះ   នៅតែរឹងរូសបន្តសេវាកម្មរបស់ខ្លួន”។                   

នៅក្នុងឆ្នាំ២០១៥ មានសេវាសុខាភិបាលឯកជន ដែលពិនិត្យផ្ទៃពោះសរុបចំនួន ១០០១ ទីតាំង មានច្បាប់៩៩៥ អត់ច្បាប់ចំនួន៥និងលុបចេញ១។   បន្ទប់ពិគ្រោះ ថែទាំអ្នកជម្ងឺ មានចំនួន៣៣៣០ មានច្បាប់៣៣១១អត់ច្បាប់១៩ ។ បន្ទប់ព្យាបាលជម្ងឺទួទៅមាន៣០៥៤  មានច្បាប់៣០៤៣អត់ច្បាប់១០និងលុបចេញ១។ បន្ទប់ពិគ្រោះថែទាំ មាត់ធ្មេញមាន៧៤៣មានច្បាប់៧៣៨ អត់ច្បាប់៣ លុបចេញ២។  ជាងធ្មេញមាន២៤៩ អត់ច្បាប់២២០និងលុប២៩។    អ្នកដើរចាក់ថ្នាំមាន២០១៩ អត់ច្បាប់៦៤៤និងលុបចេញ១៣៣៥៕