សម្តេច ហ៊ុន សែន បញ្ចុះ​តម្លៃ​ប្រើ​ប្រាស់អគ្គិសនីចាប់ពី​ឆ្នាំ​២០១៧

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​បន្ត​ជួយ​សម្រួល​លើ​តម្លៃ​ប្រើ​ប្រាស់​អគ្គ​សនី​របស់​ពល​រដ្ឋ​ខ្មែរ​ជា​បន្ត​ទៀតនៅ​ឆ្នាំ​២០១៧ ខាងមុខ។ នេះ​បើតាម​សំណេរ​ដោយ​ផ្ទាល់​របស់​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា តាមរយៈទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​២​នៃ​សន្និបាត​លើ​ក​ទី​៣៩ នៃគណៈ​កម្មា​ធិការកណ្តាល​គណបក្ស​ប្រជាជនកម្ពុជា។

ការ​សន្យា​របស់​សម្តេច ហ៊ុន សែន លើ​បញ្ហា​អគ្គិសនី គឺធ្វើ​​ឡើង​បន្ទាប់ពីសម្តេច​ចេញ​សេចក្តី​សម្រេច​ជា​ផ្លូវការ​ស្តីពីការលើក​ឡើងពន្ធ​ប្រថាប់​ត្រា​លើ​ការផ្ទេរ​កម្ម​សិទ្ធិ ឬសិទ្ធិ​កាន់​កាប់អចលនទ្រព្យ។ សម្រាប់​តម្លៃប្រើ​ប្រាស់អគ្គិសនី ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ទៅ ពល​រដ្ឋ​ដែល​ប្រើ​ប្រាស់​បណ្តាញអគ្គិសនី​រដ្ឋ​ក្នុង​បរិមាណពី៥០​គីឡូវ៉ាត់ចុះក្រោម គឺ​ត្រូវ​បង់​ថ្លៃ​តែ​៦១០​រៀល​តែប៉ុណ្ណោះ។

នាយក​រដ្ឋមន្ត្រី បាន​ពន្យល់ពីមូល​ហេតុនៃការជួយ​សម្រួល​របស់ខ្លួនថា៖ «ការ​សម្រេច​បន្ធូរបន្ថយ​តម្លៃ​ប្រើ​ប្រាស់អគ្គិសនី​ជូន​បងប្អូន​ជន​រួម​ជាតិ គឺពិត​ជានឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់​ប្រចាំថ្ងៃ​របស់​បងប្អូន​ជន​រួម​ជាតិ​បាន​មួយកម្រិតធំ​ជាមិនខាន៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​