ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជ​ធានី​ភ្នំពេញ ៖ ​ជន​សង្ស័យ​២នាក់​ឆក់​ទូរស័ព្ទ​ ប្រជា​​ពលរដ្ឋ​ចាប់​បាន​ស្វាគមន៍​​ម្នាក់​មួយ​ដៃ​​មួយជើង​ស្ទើរ​ទ្រម​ខ្លួនបង្ក​ការ​ភ្ញាក់​ផ្អើល​​​កាល​ពី​វេលា​ម៉ោង​៣និង​១០នាទី​រសៀល​​ថ្ងៃទី​១០ ​មករា នេះ ​​​នៅ​ផ្លូវ​២៣០ សង្កាត់​ទឹក​ល្អក​​​ទី៣ ខណ្ឌ​ទួលគោក ។​

​មន្ត្រី​​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ​​ជន​សង្ស័យ​ទាំង​២នាក់​​​​ខាង​លើនេះ ម្នាក់​ឈ្មោះ យិន ចាន់​រដ្ឋ ​អាយុ​២២​ឆ្នាំ ​ជា​មុខ​សញ្ញា​​ធ្លាប់​ឆក់​​ និង​​ទើប​​តែ​ចេញ​ពី​ពន្ធនាគារ​បាន​១​ខែ ស្នាក់​នៅ​ខណ្ឌ​ទួល​គោក និង​ម្នាក់​ទៀត​ឈ្មោះ​ នៅ សុ​​ភណ្ឌ ​អាយុ​២៣​ឆ្នាំ ​មុខ​របរ​និង​ស្នាក់​នៅ​​មិន​ពិត​ប្រាកដ ។ ​

ជន​សង្ស័យ​​ទាំង​២នាក់​ជិះ​ម៉ូតូ​ម៉ាកហុង​ដាឌ្រីម ធុន​សេ​១២៥ មួយ​គ្រឿង​ បាន​ធ្វើ​សកម្មភាព​ឆក់​​ទូរស័ព្ទ​​ម៉ាក​អាយ​ហ្វូន​ពី​អ្នក​ដំណើរ​​​​​ម្នាក់​បាន​សម្រេច​នៅ​​ម្តុំ​​ពេទ្យ​ចិន ​ស្ថិត​នៅ​​​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ចំការ​មន​​ ខណៈ​នោះ​ម្ចាស់​ទូរស័ព្ទ​បាន​ស្រែក​ថា «ចោរៗ» ​​​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឃើញ​​​ក៏​នាំ​គ្នា​ជួយ​ដេញ ពេលនោះ​​​ជន​សង្ស័យ​​​​ភ័យស្លន់ស្លោ​ជិះ​ម៉ូតូ​​រត់​​គេច​​រហូត​​ទៅ​ដល់​​ផ្លូវ​លេខ​២៣០ សង្កាត់​ទឹក​ល្អក​ទី៣ ក៏​ជួប​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ដោយ​បុក​ជា​មួយ​​ម៉ូតូ​​មួយ​គ្រឿង​ដួល​​ ​​ហើយ​ពលរដ្ឋ​ចាប់​បាន​​ទប់កំហឹង​មិន​បាន​​ដោយ​កំពុង​​ស្អប់​អំពើ​លួច​ ឆក់ ប្លន់ ផង​នោះ ក៏​នាំ​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង​សល់​ទ្រម​ខ្លួន​​ កុំ​​តែ​សមត្ថកិច្ច​ទៅ​ទាន់​កុំ​អី​​អស់​ជីវិត​បាត់​ទៅ​ហើយ​ ។

ជន​សង្ស័យ​ទាំង​២នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ទួល​គោក​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​ទៅ​​​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន ដើម្បី​ចាត់​ការបន្ត ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព