ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) Page ​ផ្លូវការរបស់សម្តេច​​បង្ហោះនៅប៉ុន្មាន នាទីមុននេះមានខ្លឹមសារទំាងស្រុងថា​ "ទន្ទឹមនឹងការសម្រេចជាផ្លូវការ ​ស្តីពីការលើកលែងពន្ឋប្រថាប់​ត្រាលើការផ្ទេរកម្មសិទ្ឋិ​ ឬ សិទ្ឋិកាន់កាប់​អចលនទ្រព្យនៅថ្ងៃនេះ គឺខ្ញុំ នឹងបន្តជួយសម្រួលលើថ្លៃអគ្គីសនី​ជូនបងប្អូនប្រជាពលរដ្ឋជា​បន្តទៀតនៅឆ្នាំ ២០១៧ខាងមុខ។

ខ្ញុំសូមជម្រាបជូនបងប្អូន​ជនរួមជាតិអោយបានជ្រាបថា ​ចាប់ពី ខែ មេសា ឆ្នាំ ២០១៧ ទៅ ​ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់​បណ្តាញអគ្គីសនីរដ្ឋក្នុងបរិមាណ ពី ៥០ គីឡូវ៉ាត់ចុះក្រោម​ គឺបង់ថ្លៃត្រឹមតែ ​៦១០ រៀល តែប៉ុណ្ណោះ ។​ ខ្ញុំសង្ឃឹមថា ​ការសម្រេចបន្ឋូរបន្ថយតម្លៃប្រើប្រាស់​អគ្គីនីជូនបងប្អូនជនរួមជាតិ ​ គឺពិតជានឹងជួយសម្រួល ដល់ជីវភាពរស់​នៅប្រចាំថ្ងៃរបស់បងប្អូនជនរួមជាតិ​បានមួយកម្រិតធំជាមិនខាន៕"

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព