ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

​ខេត្ត​ឧត្តរមានជ័យ ៖ ប៉េអឹម​ស្រុក​អន្លង់​វែង​​ចាប់​​ឃាត់ខ្លួន​បុរស​ម្នាក់​ជាប់ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៩​ មក​រា ​២០១៦​​ ស្ថិតនៅ​ក្នុងភូមិ​ទួល​​ក្រួស​ ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង​ ។

ជន​សង្ស័យ​ជាប់ចោទ​ឈ្មោះ​ ហី សំបូរ​ ​អាយុ​៥៦​ឆ្នាំ ​មុខរបរ​ធ្វើស្រែ​​ចម្ការ​ មាន​ទីលំនៅ​ភូមិអូរ​តា​មេ​ង ឃុំ​អន្លង់​វែង ​ស្រុក​អន្លង់​វែង ​ជនសង្ស័យ​រូប​នេះ​​បាន​​វាយ​​បំផ្លិចបំផ្លាញ​ដើម​ចេក​ដែល​​មាន​ម្ចាស់ ​ឈ្មោះ​ គី​ន កាន់​ណា​រិ​ទ្ធ ​ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ចិញ្ចៀន ឃុំអន្លង់​វែង ស្រុក​អន្លង់​វែង ​អស់​ចំនួន​១៤៧​ដើម ​។

លោក​វរសេនីយ៍ទោ​ ងួ​ន ​ទ្ធីរិ​ទ្ធ ​មេបញ្ជាការ​ប៉េ​អឹម​​ស្រុក​អន្លង់​វែង ​បាន​ឲ្យ​ដឹង​ថា យោង​តាមពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​លោក​បាន​ចាត់​​កម្លាំងប៉េ​អឹម​ស្រុក​ចុះ​​​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នាំ​ខ្លួន​​មក​បញ្ជាការ​​ដ្ឋាន​​កង​រាជ​អាវុធ​ហត្ថដើម្បី​សាកសួរ​ ។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​​ជនសង្ស័យ​​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​បំផ្លិច​បំ​ផ្លាញ​​ដំណាំ​ចេក​របស់​ឈ្មោះ​ គី​ន ​កាន់​ណា​រិ​ទ្ធ ​ប្រាកដ​មែន យោង​តាម​ចម្លើយ​​និង​​​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​​ឃើញ​ថា​ ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ខូចខាត​នោះ​ លោក​បាន​​កសាងសំណុំរឿង​បញ្ជូន​​​​​ទៅ​​សាលា​ដំបូង​​​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព