ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ដោយ​​មើល​ឃើញ​ពី​ទុក​លំបាក​របស់​ស្ត្រី​ឈ្មោះ​ ម៉ា​ន យឹ​ម​សុខា អាយុ​៣៤​ឆ្នាំ ជា​ស្ត្រី​ដែល​ពិការ​​ស្វិតជើង​​​ទាំង​សងខាង មាន​ប្តី​ឈ្មោះ​ សាយ ម៉េ​ង​សុ​ន អាយុ​៣៦​ឆ្នាំ មានកូន​ប្រុស​/​ស្រី ក្នុង​បន្ទុក​ចំនួន​៤​នាក់ ក្នុង​ជីវភាព​ក្រីក្រ​បំផុត គ្មាន​ផ្ទះ​សម្រាប់​ជ្រក ​សព្វថ្ងៃ​រស់នៅ​ផ្ទះ​ជាមួយ​ឪពុក​ម្តាយនៅ​ភូមិ​គោក​ស្រុក ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូ​រី ​។​

​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៩ ​ខែមករា​ ឆ្នាំ​២០១៦ លោក​វរសេនីយ៍ឯក ស ​ប៊ុ​ន​សឿង ​មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ តំណាង​លោក​ឧត្តមសេនីយ៍ត្រី​ ឱ បូ​រិ​ន្ទ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ បាន​នាំ​យក​អំណោយ​ជា​រទេះរុញ​ និង​គ្រឿង​ឧបភោគ បរិភោគ រួម​ទាំង​​ប្រាក់​មួយ​ចំនួន​ទៅ​ប្រគល់​ជូន​​ក្រុម​គ្រួសារនៅ​នឹង​ផ្ទះ​របស់​ឪពុក​ម្តាយ​របស់​នាងផ្ទាល់​ ​។

​ស្ត្រី​ជា​ជន​ពិការ​ជើង បាន​រៀប​រាប់​ថា​​ ​នាង​ពិការ​ជើង ​និង​ស្លប់​មួយ​ចំហៀង​ខ្លួន ដោយ​​សារ​តែ​​នាង​បាន​សម្រាលកូន ​​នាង​មាន​​ជំងឺ​​ប្រចាំ​កាយ​នោះ ក៏​ធ្លាក់ខ្លួន​ពិការ​តែ​ម្តង ចំណែក​កូន​ដែល​កើតមក​នោះ ​អ្នក​ក្នុងភូមិ​ជួយ​ចិញ្ចឹម ព្រោះ​នាង​គ្មាន​លទ្ធភាព​ចិញ្ចឹម​ ។

លោក​មេបញ្ជាការ​ងកងរាជអាវុធហត្ថ​ខេត្ត​ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន លោក​ក៏​បាន​ឲ្យ​កម្លាំងនាំ​យក​​​អំណោយ​ជា​រទេះរុញ​១​គ្រឿង​ទុក​ប្រើ​ប្រាស់​​​ដោយ​ខ្លួនឯង​បាន ដោយ​មិន​ពិបាក​ប្តី​លើក​បី​ចុះ​ឡើង​​​ដូច​មុន និង​​​​​អំណោយ​​ មាន​ ​ទឹកត្រីទឹកស៊ីអ៊ីវ​​៤​យួរ​ ​ប្រេងឆា​១​ដប​ ​ត្រីខ២​យួរ​ ​ទឹកដោះគោឆៅ​២​យួរ​ ​មី​២​កេស​ និង​​ប្រាក់​២០​ម៉ឺន​រៀល​ផង​ដែរ​ ។​

​​ទន្ទឹមនឹង​​នេះ​ដែរ ប្អូនស្រី​ឈ្មោះ​ ម៉ា​ន យឹ​ម​សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​​ដល់​លោក​មេ​បញ្ចា​ការ លោក​មេបញ្ជាការ​រង រួម​ទាំង​កងកម្លាំង​កងរាជអាវុធហត្ថ​ទាំងអស់ ដែល​បាន​នាំ​យក​អំណោយ​​​​ដល់​ថ្លៃ​ថ្លា​ផ្តល់​​ដល់​ក្រុម​គ្រួសារ​របស់​នាង ដែល​កំពុង​ជួប​​​ការ​លំបាក​ក្នុង​​ជីវភាព​ប្រចាំ​ថ្ងៃ​​​នា​ពេល​នេះ​ និង​សូម​ជូន​ពរ​​​​​​ឱ្យ​​ថ្នាក់​ដឹកនាំ​​ទាំង​អស់​ជួប​​នូវ​ពុទ្ធ​ពរ​​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព