ចោរ​មួយក្រុម កាប់​ប្លន់​យុវជន ៣ នាក់ ដើម្បី​ប្លន់​យក​ម៉ូតូ​

ភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុងចំណោម ​៣​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ​ដោយសារតែ​ត្រូវ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ​៥​នាក់​ ជិះ​ម៉ូតូ​ ២​គ្រឿង ជិះ​មក​ជិត​គៀរ​ដក​ខ្សែ​ក្រ​វ៉ាត​វាយ​ឱ្យ​ដួល​ និង​ ដក​កាំបិត​កាប់​ប្លន់​យក​ម៉ូតូ​និ​ច​បានសម្រេច រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ។ ករណី​កាប់​ប្លន់​យក​ម៉ូតូ​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១ ​និង​ ១០​នាទី​ រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ មុខ​នឹង​វិទ្យាស្ថាន​ថែទាំ​វិ​ជ្ជ​សាស្ត្រ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​ ជនរងគ្រោះ​ដែល​រង​នូវ​ការកាប់​ប្រហារ​មានឈ្មោះ មុំ សា​វី អាយុ​ ២៤​ឆ្នាំ មានមុខរ​បរជា​និស្សិត បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

ចោរ​មួយក្រុម កាប់​ប្លន់​យុវជន ៣ នាក់ ដើម្បី​ប្លន់​យក​ម៉ូតូ​

​បើតាម​សម្តី​រៀបរាប់​ពី​មិត្ត​ភក្ត្រ​ជនរងគ្រោះ​ដែល​រួម​ដំណើរ​ជាមួយ​បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​ទាំង​ ៣​នាក់ បាន​ចេញពី​ក្នុង​ក្លឹប​កំសាន្ត​ថប ដោយ​ជិះ​ម៉ូតូ​និ​ច ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-2587  ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ ​២៧១ បំណង​ត្រឡប់ទៅផ្ទះ​វិញ ខ​ណះ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ា​កនិច និង ​ហុងដា​ឌ្រី​ម សេ​១២៥ ជិះ​មក​គៀរ​ និង​ យក​ខ្សែ​ក្រ​វ៉ាត​វាយ​បណ្តាលឱ្យ​ដួល ហើយ​បាន​យក​កាំបិត​កាប់​មកលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ ហូរឈាម​ស្រោច​ពេញ​ខ្លួន ហើយ​ជនសង្ស័យ​ក៏បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង ។​ ប្រភព​បន្តថា បន្ទាប់ពី​កើតហេតុ​គេ​ក៏បាន​ហៅ​ម៉ូតូឌុប​ឱ្យមក​ដឹក​មិត្ត​ភក្ត្រ​របស់ខ្លួន​ដែល​រងរបួស ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំរើន​បញ្ញា ទើប​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​បឹងទំពុន នាពេល​ក្រោយ ៕ (ប្រភព TV5)

ចោរ​មួយក្រុម កាប់​ប្លន់​យុវជន ៣ នាក់ ដើម្បី​ប្លន់​យក​ម៉ូតូ​