សន្និបាត​បក្ស CPP តែ​សម្រេចបាន​ការងារ​ជាតិ​

នា​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ គណបក្ស​ប្រជាជន​កម្ពុជា​បានរៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៩ នៅ​កោះ​ពេជ្រ ដោយ​លើ​ការងារ​ផ្ទៃក្នុង​របស់ខ្លួន ជាពិសេស​យុទ្ធសាស្ត្រ​សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​នាពេលខាងមុខ​។ ជាមួយគ្នានេះ​ផងដែរ ការសម្រេច​ថ្នាក់ជាតិ​នានា​បានកើត​ឡើងជា​បន្តបន្ទាប់​។​

​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​ដោយ​មិនចាំបាច់​មានការ​បញ្ជាក់​ពី​ម្ចាស់​ដើម ការលើកលែង​ព​ន្ឋ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្ម​សិទ្ឋិ ឬ សិទ្ឋិ​កាន់កាប់​អចលនទ្រព្យ និង​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ចាប់​ខែមេសា ឆ្នាំ​២០១៧ ជាដើម គឺ​ស្ថិត​ក្នុងចំណោម​សេចក្តីសម្រេច​ធំៗ នា​មហាសន្និបាត​រយៈពេល​២​ថ្ងៃ​កន្លងមក​។​

​ការលើកឡើង និង​ការសម្រេច​នានា​របស់​សម្តេច ហ៊ុន សែន នា​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៩ នៅ​កោះ​ពេជ្រ ត្រូវបាន​រាយការណ៍​ជា​បន្តបន្ទាប់​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ការសរសេរ​ផ្ទាល់​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយករដ្ឋមន្ត្រី​។​

​បន្ថែម​ពីលើ​នេះ បន្ទាប់ពី​ការប្រកាស​ផ្ទាល់មាត់ រដ្ឋាភិបាល​បានចេញ​សេចក្តីសម្រេច​ជា​ផ្លូវការ​ភ្លាមៗ ដូចជា​ការ សេចក្តីសម្រេច​ជា​ផ្លូវការ ចំពោះ​ការលើកលែង​ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ជា​សំណង់ ឬ​/​និង​ដី ឪពុក ម្តាយបង្កើត​និង​កូនបង្កើត រវាង​ប្តី​និង​ប្រពន្ធ និង​រវាង​យាយ​តា​បង្កើត និង​ចៅ​បង្កើត​។ ទាក់ទង​នឹង​សេចក្តីសម្រេច​នេះ រដ្ឋាភិបាល បានប្រគល់​ភារកិច្ច​នេះ ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​ធ្វើ​វិសោធន​កម្មបទ​ប​ញ្ញ​ប្ប​ត្តិ​ច្បាប់​ដែលមាន​ពាក់ព័ន្ធ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​ផងដែរ​។​

​នា​មហាសន្និបាត​ផងដែរ លោក ខៀវ កាញារីទ្ធ បាន​រាយការណ៍​ខ្លីៗ​ពីស​ម្តី​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ព្រមាន​ដក​ឯកអគ្គរាជទូត​ដែល​មិន​សកម្ម​ក្នុងការ​បម្រើសេវា​កម្មពល​រដ្ឋ​នៅក្រៅ​ប្រទេស​។ សម្តេច​ក៏បាន​ស្តីបន្ទោស​មន្ត្រី​មួយចំនួន​ដែល​សុខចិត្ត​បៀម​ផ្លែ​សន្ទូច​រហូត ដោយ​មិន​ព្រម​កែ បើទោះបីជា​ចំណុច​នោះ​កែ​បាន​ក៏ដោយ​។​

 អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សម្តេច ហ៊ុន សែន ក៏បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​ថា គណបក្ស​បាន​ពិភាក្សា និង​ធ្វើ​ការសំរេច​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​ជោគវាសនា​របស់​ប្រទេសជាតិ និង​ប្រជាជន​ទាំង​នយោបាយ​ក្នុងប្រទេស​និង​នយោបាយ​ក្រៅប្រទេស​។​
​សម្តេច បាន​លើកឡើងថា​៖ «​ក្នុងឋាន​:​ជា​បក្ស​កាន់អំណាច យើង​ច្បាស់​ជា​មិន​ហ៊ាន​សន្យា​ខ្យល់ ឬ​បោកប្រាស់​ដូច​បក្សនយោបាយ​ខ្លះ​នោះឡើយ តែ​យើង​ធ្វើ​ពិត អនុវត្តន៍​ពិត ដើម្បី​ប្រជាជន​បានទទួល​ផល​ពីស​កម្ម​ភាពជាក់ស្ដែង​របស់​យើង​»៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​