បិសាចក្រហម ចាប់អារម្មណ៍ កីឡាករ Messi របស់ជប៉ុន (មានវីដេអូ)

ឡុងដ៏៖ ក្លឹបបិសាចក្រហម Manchester United បាននឹងកំពុងរៀបចំទឹកប្រាក់ ១២លានផោន ប្រមាណ១៧.៤២ លានដុល្លារអាម៉េរិក ដើម្បីនាំយក Messi  របស់ជប៉ុន កំពុងលេងនៅក្លឹប 1. FSV Mainz 05 នេះបើយោងតាមគេហទំព័រ Mirror ចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នេះ។

លោក Louis van Gaal កំពុងធ្វើការចាប់អារម្មណ៍ កីឡាករអាយុ២៣ឆ្នាំ មានដើមកំណើតនៅក្នុងប្រទេសជប៉ុន  បន្ទាប់ពី Yoshinori Muto បានបង្ហាញខ្លួនក្នុងក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់  ដោយស្វែងរកគ្រាប់បាល់បាន ៧គ្រាប់ក្នុងចំណោម ១៨ប្រកួត ។

បញ្ជាក់ផងដែរថា Yoshinori Muto ដែលលេងក្នុងមុខងារជាស្លាបប្រយុទ្ធមុននឹងផ្លាស់មកកាន់អាល្លឺម៉ង់ លេងឲ្យក្លឹប  FC Tokyo ក្នុងប្រទេសជប៉ុន ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

បិសាចក្រហម ចាប់អារម្មណ៍ កីឡាករ Messi របស់ជប៉ុន (មានវីដេអូ)