មួយមាត់របស់ Beckham ទម្លាក់ខ្លួនឯង លើក Messi មួយទំហឹង!

កីឡា៖ David Beckham ធ្លាប់ថ្លែងនូវពាក្យសោកសៅមួយ ក្រោយចប់ការប្រកួតរវាង Paris Saint-Germain និង Barcelona ក្នុងពានរង្វាន់ Champions League កាលពីខែមេសា ឆ្នាំ២០១៣ ដែលកាលណោះ PSG ធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែការលើកឡើងនេះហាក់បីដូចជាទម្លាក់ខ្លួនឯងខ្លាំងពេក និងលើកតម្កើងកីឡាករជំនាន់ក្រោយ Messi។

កំពូលកីឡាករ Free Kick ដែលកាលណោះលេងឲ្យ PSG បានថ្លែងថា៖ “នៅពេល Messi រត់តម្រង់ខ្ញុំ ហើយឆ្លងហួសខ្ញុំទៅបាត់ ទើបខ្ញុំដឹងថា ដល់ពេលត្រូវចូលនិវត្តន៍ហើយ” ដែលហាក់ដូចជាព្រមទទួលស្គាល់ថា ភាពខ្លាំងរបស់កីឡាករមួយរូបៗនឹងរលត់ទៅតាមវ័យ។ អាយុកាន់តែចាស់ ទម្រង់លេងនឹងធ្លាក់ចុះ។ ហើយម្យ៉ាងលោកអាចនឹងទទួលស្គាល់ថា រលកក្រោយពិតជាច្រានរលកមុន។ កីឡាករជំនាន់ក្រោយៗអាចនឹងមានតិចនិកលេងល្អជាងកីឡាករមុនៗក៏ថាបាន។

ការលើកឡើងបែបនេះបង្ហាញថា ខ្លួនជាមនុស្សហ៊ានទទួលស្គាល់ការពិត ប៉ុន្តែកីឡាករខ្លះមុខជានឹងលាក់នូវភាពខ្សោយរបស់ខ្លួន មិនហ៊ានបង្ហាញការពិតនោះទេ។

ចុះបើអ្នកវិញ ចាំបាច់ត្រូវទម្លាក់ខ្លួនឯង ហើយលើកតម្កើងកីឡាករណាមួយចំៗអីចឹងដែរឬ?

ប្រភព៖ សប្បាយ

មួយមាត់របស់ Beckham ទម្លាក់ខ្លួនឯង លើក Messi មួយទំហឹង!