ទម្រង់​នៃ​ម្រាមជើង​អាច​ប្រាប់​ពី​អត្ត​ច​រឹត​អ្នក​បាន​

ទម្រង់​នៃ​ម្រាមជើង​អាច​ប្រាប់​ពី​អត្ត​ច​រឹត​អ្នក​បាន​

​ម្រាមជើង​នៃ​មនុស្ស​គ្រប់រូប​សុទ្ធតែ​ខុសគ្នា​ទាំងអស់ ដូចនេះ​បើ​អ្នក​ចង់​ដឹង​ពី​អត្ត​ច​រឹត​របស់​មនុស្ស​ម្នាក់ អ្នក​អាច​មើល​តាម​ម្រាមជើង​របស់​គេ​បាន​។ តើ​មាន​ទម្រង់​ជើង​បែបណា​ខ្លះ​ទៅ​?
 
​ទម្រង់​ទី​១
​ទម្រង់​ជើង​ទី​១​នេះ​ជា​ទម្រង់​ជើង​ដែល​ឧស្សាហ៍​មើលឃើញ​ជាងគេ គឺ​មាន​មេជើង​ធំជាងគេ ហើយ​ម្រាមជើង​ទី​៤​និង​ទី​៥​ខ្លី​ជាង​គេ មនុស្ស​ដែល​មាន​ជើង​ទម្រង់​នេះ​ជា​មនុស្ស​ដែល​មាន​ការ​រាប់អាន​ល្អ​ជាមួយ​អ្នក​ដទៃ មាន​ច​រឹត​បើកទូលាយ ប្រហែលជា​អាច​ក្លាយ​ជា​វាឃ្មិន និង​អ្នកជំនួញ​។​
 
 
​ទម្រង់​ទី​២
​ទម្រង់​ទី​២​នេះ​ជា​មនុស្ស​ដែល​មាន​ម្រាមជើង​ស្មើ​គ្នា​ទាំងអស់ នោះ​គេ​ជា​មនុស្ស​ដែល​មាន​ភាពស្ងប់ស្ងាត់ មិន​ចូល​ចិត្ត​ចេះ​ដឹង​រឿង​អ្នកដទៃ ហើយក៏​មិន​មាន​ជា​មនុស្ស​ដែល​មាន​មាត់ច្រើន​ដែរ ដូចនេះ​គេ​ជា​មនុស្ស​ដែល​អ្នក​អាច​ទុកចិត្តបាន​។​
ទម្រង់​នៃ​ម្រាមជើង​អាច​ប្រាប់​ពី​អត្ត​ច​រឹត​អ្នក​បាន​
 
​ទម្រង់​ទី​៣
​នៅ​ក្នុង​ទម្រង់​ទី​៣​នេះ ម្រាមជើង​ទី​២​គឺ​វែង​ជាងគេ​បង្អស់​ក្នុងចំណោម​ម្រាមជើង​ទាំងអស់ អ្នក​ដែល​មាន​ម្រាមជើង​ប្រភេទ​នេះ​ជា​មនុស្ស​ដែល​រួសរាយ​រាក់ទាក់ មានគំនិត​ច្នៃប្រឌិត ហើយ​ជាងគំនូរ អត្តពលករ និង​វាឃ្មិន​ភាគច្រើន​សុទ្ធតែ​មាន​ម្រាមជើង​បែបនេះ​។​
ទម្រង់​នៃ​ម្រាមជើង​អាច​ប្រាប់​ពី​អត្ត​ច​រឹត​អ្នក​បាន​