ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​នគ​របាល​​ក្រុង​ស្វាយ​រៀង ​​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ស្រី​ប្រុស​១២​នាក់​​​ដែល​ចូល​មក​លក់​ឆ្នោត​វៀតណាម​​ដោយ​ខុសច្បាប់​ ​កាលពី​​​ព្រឹក​​ថ្ងៃ​ទី​១០ ​មក​រា ​២០១៦ នៅ​ក្នុង​ក្រុង​ស្វាយ​រៀង ។​

​ជនជាតិ​វៀតណាម​ទាំង​​១២​នាក់​​ (​ស្រី​៧​នាក់) ​ត្រូវ​បាន​​សមត្ថកិច្ច​ក្រុង​ស្វាយ​រៀង​ចាប់​ឃាត់​ខ្លួន​​​​អប់រំ​ណែ​នាំ​រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែលនេះ ​រួច​​ឱ្យ​ម្នាក់​ៗ​​​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មក​លក់​ឆ្នោត​វៀត​ណាម​នៅ​ក្រុង​ស្វាយ​រៀង​បន្ត​ទៀត​ ​​ទើប​​​​ប្រគល់​​សន្លឹក​ឆ្នោត​និង​អនុញ្ញាតឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ ។

​​មន្ត្រី​នគរ​បាល​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​នេះ​ជា​លើក​ទី​២​ហើយ​ ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនជនជាតិ​វៀតណាម​ដែល​ចូល​មក​លក់​ឆ្នោត​វៀតណាម​ក្នុង​រដ្ឋបាល​ក្រុង​ស្វាយ​រៀង​ ។​ លើក​ទី​១​ នៅ​ថ្ងៃ​ទី​១៩ ​ខែកញ្ញា​ ​ឆ្នាំ២០១៥ លោកស្នងការ​រង​​​​ខេត្ត​ បាន​ចុះ​បង្ក្រាប​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន២២​នាក់​ (ស្រី​៩​នាក់​) ដែល​ចូល​មក​លក់​ឆ្នោត​វៀតណាម​នៅ​ក្នុង​​រដ្ឋបាល​ខេត្តស្វាយរៀង​ ចាប់​ឃាត់ខ្លួន​មក​ធ្វើ​កិច្ចសន្យា​ និង​អប់រំរួច​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ​ ៕​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព