ធ្លាយ​រឿង ភ្នាក់ងារទេសចរណ៍ អេស អិន បោក​យក​ប្រាក់​ ពី​អតិថិជន​ប្រហែល​១​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​អតិថិជន​ដែល​បាន​អះអាង​ថា ជា​ជន​រង​គ្រោះ​ចាញ់បោក​នារី​ស្រស់​ស្អាត​ម្នាក់​ ដែល​អួត​ថា​ជា​ម្ចាស់ ភ្នាក់ងារទេសចរណ៍ អេស អិន (SN Travel Agent) បាន​បង្ហើប​ប្រាប់ «​កោះសន្តិភាព​» ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នាំ​ភ្ញៀវ​ទេសចរណ៍​ ទៅ​ក្រៅប្រទេស​ខាងលើ​ដែល​មាន​ អាសយដ្ឋាន ផ្ទះ​លេខ​៨០ ផ្លូវ​លេខ​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ដោយ​នារី​ស្រស់​ស្អាត​រូប​ នោះ​បាន​ប្រមូល​លុយ​ពី​អតិថិជន​(​អ្នកទិញ​សំបុត្រ​ធ្វើ​ ដំណើរ​ទៅ​ក្រៅប្រទេស​) ប្រហែល​ជិត​១​លាន​ដុល្លារ​ តាម​រយៈ​ការ​លក់​សំបុត្រ​យន្តហោះ (Business Class) ក្នុង​តម្លៃ​ថោក ឧទាហរណ៍​សំបុត្រ​ ១​សន្លឹក​តម្លៃ​៥​ពាន់​ដុល្លារ ស្ត្រី​រូប​នោះ​លក់​ តែ​តម្លៃ​ជាង​១​ពាន់​ដុល្លារ ឬ​ជិត​ ២​ពាន់​ដុល្លារ​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រភព​បាន​បន្ត​ថា អតិថិជន​ខ្លះ​ក៏​បាន​ជិះ​ធ្វើ​ដំណើរ​រួច​ហើយ ប៉ុន្តែ​មាន​អតិថិជន​ ជា​ច្រើន​នាក់​ទៀត​ មិន​បាន​ធ្វើ​ដំណើរ​នោះ​ទេ ខណៈ​បាន​ចំណាយ​ លុយ​ទិញ​សំបុត្រ​យន្តហោះ​ រួច​ទៅ​ហើយ ។

ប្រភព​បន្ត​ថា ភ្នាក់ងារទេសចរណ៍ អេស អិន ខាងលើ​នេះ​មាន​បុគ្គលិក​ទីផ្សារ​ម្នាក់​ឈ្មោះ សៅ យ៉ុ​ន​ពិ​សិដ្ឋ ដែល​មាន​ អាសយដ្ឋាន​នៅ​ភូមិ​កំ​ពោត​ម្រាក់ ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ជា​អ្នក​រត់ការ​ផង​ដែរ ។

ក្រុម​ជន​រង​គ្រោះ​ដែល​បាន​អះអាង​ថា​ចាញ់បោក​នារី​ម្ចាស់ ភ្នាក់ងារទេសចរណ៍ អេស អិន ខាងលើ​បាន​សំណូមពរ​ឲ្យ​ សាមីខ្លួន​ទាំង​២ ចេញ​មុខ​ដោះស្រាយ បើ​មិន​ដូច្នេះ​ទេ​ ពួក​គាត់​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់៕

ធ្លាយ​រឿង ភ្នាក់ងារទេសចរណ៍ អេស អិន បោក​យក​ប្រាក់​ ពី​អតិថិជន​ប្រហែល​១​លាន​ដុល្លារ

ធ្លាយ​រឿង ភ្នាក់ងារទេសចរណ៍ អេស អិន បោក​យក​ប្រាក់​ ពី​អតិថិជន​ប្រហែល​១​លាន​ដុល្លារ
ធ្លាយ​រឿង ភ្នាក់ងារទេសចរណ៍ អេស អិន បោក​យក​ប្រាក់​ ពី​អតិថិជន​ប្រហែល​១​លាន​ដុល្លារ
ធ្លាយ​រឿង ភ្នាក់ងារទេសចរណ៍ អេស អិន បោក​យក​ប្រាក់​ ពី​អតិថិជន​ប្រហែល​១​លាន​ដុល្លារ
ធ្លាយ​រឿង ភ្នាក់ងារទេសចរណ៍ អេស អិន បោក​យក​ប្រាក់​ ពី​អតិថិជន​ប្រហែល​១​លាន​ដុល្លារ

 

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត