មេសហជីព៖ អ្នកមិនទទួល​ស្គាល់ថ្ងៃ​ ៧មករា គឺប្រមាថ​ព្រលឹង​ប្រជាជនខ្មែរ ​ស្លាប់ជាង ៣​លាននាក់ ​

តាកែវ៖ លោក សោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា ដែលគេគ្រប់គ្នាដឹងមាននិន្នាការ ទៅរកគណបក្សកាន់អំណាច បានថ្លែង នៅថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៦ថា អ្នកដែលមិនទទួលស្គាល់ ថ្ងៃរំដោះប្រទេស៧មករា គឺជាការប្រមាថទៅដល់ព្រលឹង អ្នកស្នេហាជាតិរបស់ប្រជាជនខ្មែរ ដែលបានស្លាប់ជាង ៣លាននាក់នៅជំនាន់ប៉ុលពត។

 លោក សោម អូន ក្នុងនាមឯកលោក ស្វាយ ស៊ីថា ប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានរៀបចំពិធីរំលឹកខួបទី៣៧ ឆ្នាំនៃទិវាជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០១៦ នៅភូមិត្រពាំងផ្លុង ដើម្បីគោរពវិញ្ញាណក្ខន្ធ និង សូត្រមន្តបង្សុកូល ឧទ្ទិសបុណ្យកុសលជូន ដល់ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយការធ្វើទារុណកម្ម បង្អត់បាយ ជម្ងឺ និង កាប់សម្លាប់យ៉ាងព្រៃផ្សៃ ៕

មេសហជីព៖ អ្នកមិនទទួល​ស្គាល់ថ្ងៃ​ ៧មករា គឺប្រមាថ​ព្រលឹង​ប្រជាជនខ្មែរ ​ស្លាប់ជាង ៣​លាននាក់ ​

មេសហជីព៖ អ្នកមិនទទួល​ស្គាល់ថ្ងៃ​ ៧មករា គឺប្រមាថ​ព្រលឹង​ប្រជាជនខ្មែរ ​ស្លាប់ជាង ៣​លាននាក់ ​