ពិតជា​ស្នេហា​ស្ម័គ្រស្មោះ​លំដាប់​ពិភពលោក មិន​ងាយ​ជួប​

​ដែល​បាន​បរិយាយ​ដល់​ជីវិត​ស្នេហា​របស់​គូស្នេហ៍​មួយគូ ដែល​យកលូ​ធ្វើជា​ទីស្នាក់អាស្រ័យ អស់​រយៈពេល ២២ ឆ្នាំ រួមជាមួយ​សុនខ​មួយ​ក្បាល​ផង ។​

​រឿងរ៉ាវ​ជីវិត​ពិត​នេះ កើតឡើង​ទៅលើ​រូប​លោកតា មី​ហ្គេ​ល រី​ស្ត្រេ​ប៉ូ (Miguel Restrepo) និង លោកយាយ ម៉ា​រី ហ្គា​ស្យា (Maria Garcia) ជនជាតិ​កូ​ឡុំ​ប៊ី ដែល​ពួកគាត់​ត្រូវ​សង្គម​ទាត់ចោល ដោយសារ​គាត់​ញៀនថ្នាំញៀន ហើយ​ត្រូវ​គ្រួសារ​មិន​យកចិត្តទុកដាក់ ទីបំផុត​ពួកគាត់​ក៏​សម្រេចចិត្ត​រស់នៅក្នុង​លូ​មួយ ដែល​មនុស្ស​ក្នុង​លោក​រាប់រយ​លាន​នាក់​មិនមាន​ជីវិត​បែប​ហ្នឹង !! ។

ពិតជា​ស្នេហា​ស្ម័គ្រស្មោះ​លំដាប់​ពិភពលោក មិន​ងាយ​ជួប​

វា​មិនមែនជា​រឿង​ងាយ​ឯណា​លោក​អើយ ដែល​ជីវិត​ពួកគាត់​រស់នៅក្នុង​លូ​ក្រោម​ផ្លូវ ដែលមាន​ក្លិ​ច​ស្អុយ​អសោច​ន៍ ស្មោកគ្រោក ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ ប៉ុន្តែ​ពួកគាត់​បាន​ប្រឡាក់​ប្រឡូក​នៅ​ទីកន្លែង​នេះ​អស់កាល ២២ ឆ្នាំ ហើយ​ទោះជា​ជីវិត​ពួកគាត់​ជួបប្រទះ​បែបនេះ​ក៏ដោយ ក៏​ពួកគាត់​នៅតែ​ស្រឡាញ់ និង រស់នៅ​ជាមួយគ្នា​រហូត ។​

​នេះ​ជា​រឿងរ៉ាវ​ស្នេហា​ដ៏​កម្រ​មួយ និង ចង់​ប្រាប់​ឱ្យ​ពិភពលោក​បានដឹងថា នេះ​ជា​សេចក្តីស្នេហា ជា​បេះដូង​បរិសុទ្ធ ទោះជា​ក្រលំបាក​វេទនា តោកយ៉ាក​យ៉ាងណា មិន​សំខាន់​ទៅលើ​ប្រាក់ ទ្រព្យសម្បត្តិ​ឡើយ ៕ សូរ្យកាន្ត​

ពិតជា​ស្នេហា​ស្ម័គ្រស្មោះ​លំដាប់​ពិភពលោក មិន​ងាយ​ជួប​