កម្ពុជា​កាត់បន្ថយ​ពន្ធ​គយ​ចំពោះ​ទំនិញ​ដែលមាន​ដើមកំណើត​នៅ​បណ្តា​ប្រទេស​អាស៊ាន​

​ភ្នំពេញ​៖ រដ្ឋាភិបាល​ប្រកាស​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​កាត់បន្ថយ និង​លុបបំបាត់​ពន្ធគយ​ចាប់ពី​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៦​នេះ​តទៅ ស្របតាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​។ តាមរយៈ​នេះ ទំនិញ​នាំចូល​ពី​បណ្តា​ប្រទេស​អាស៊ាន នឹង​ទទួល​ការកាត់បន្ថយ ឬ លុបចោល​ពន្ធគយ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចុះ​ថ្ងៃទី​៦​ខែមករា ឆ្នាំ​២០១៦​នេះ​។​

​បើតាម​ការជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ កម្មវិធី​កាត់បន្ថយ​និង​លុបបំបាត់​ពន្ធគយ​នឹងដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១០​ខែមករា​នេះ​តទៅ ស្របតាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​។ ហើយ​កម្មវិធី​កាត់បន្ថយ​និង​លុបបំបាត់​ពន្ធគយ​នេះ អនុវត្ត​តែ​ចំពោះ​ទំនិញ​នាំចូល​ដែលមាន​ដើមកំណើត​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ប៉ុណ្ណោះ​។​

គួរ​បញ្ជាក់ថា ការកាត់បន្ថយ ឬ លុបបំបាត់​នេះ អនុវត្ត​តែ​ចំពោះ​ពន្ធ​នាំចូល​ប៉ុណ្ណោះ ដោយឡែក​សម្រាប់​ពន្ធ​ផ្សេងៗ​ក្រៅពី​ពន្ធ​នាំចូល ដូចជា​អាករ​លើ​តម្លៃបន្ថែម អាករ​ពិសេស​ជាដើម  ត្រូវអនុវត្ត​ជាធម្មតា​៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​