បារាំង​​បញ្ចុះ​សិលា​ឧទ្ទិសវិញ្ញាណក្ខន្ធ​ដល់ជន​រង​គ្រោះ​ភេរវកម្ម

នៅ​ថ្ងៃ​អាទិត្យ​ទី ១០ មករា នេះ ប៉ារីស បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធដល់​ជន​រងគ្រោះ​ក្នុង​ភេរវកម្ម​ ​ឆ្នាំ​២០១៥ទាំង​អស់ នៅ​ទីលាន Place de la République។ ​ ប្រធានាធិបតី​បារាំង​​លោក​ហ្វ្រង់ស័រ​ហូឡង់ និង​ អភិបាល​ក្រុង​ប៉ារីស បាន​បើក​សម្ពោធ​បញ្ចុះផ្ទាំង​សិលា​ចារ​សារ​​ឧទ្ទិស​ដល់​ជន​រងគ្រោះ​ភេរវកម្ម​ នៅ​ក្រោម​ដើម Chêne ជា​និម្មិត្តរូប។