សម្តេច​ហ៊ុនសែន​៖ ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ អ្នក​ប្រើ​អគ្គិសនី​ក្រោម ៥០ គីឡូវ៉ាត់ម៉ោង ក្នុង​មួយខែ បង់​ត្រឹម ៦១០ រៀល ក្នុង​មួយ​គីឡូ​ប៉ុណ្ណោះ​

ភ្នំពេញ: ​ចេញពី​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នាព្រលប់ថ្ងៃ​ទី​១០​​មករានេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា "​ទន្ទឹមនឹង​ការសម្រេច​ជា​ផ្លូវការ ស្តីពី​ការលើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នៅថ្ងៃនេះ គឺ​ខ្ញុំ​នឹង​បន្ត​ជួយ​សម្រួល​លើ​ថ្លៃ​អគ្គិសនី​ជូន​បងប្អូន​ប្រជាពលរដ្ឋ ជា​បន្តទៀត​នៅ​ឆ្នាំ​២០១៧ ខាងមុខ​"​។​

​សម្តេច​ហ៊ុនសែន បានប្រកាសថា "​ខ្ញុំ​សូម​ជម្រាបជូន​បងប្អូន​ជនរួមជាតិ អោយបាន​ជ្រាបថា ចាប់ពី​ខែមេសា ឆ្នាំ ២០១៧ ទៅ ចំពោះ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​បណ្តាញអគ្គីសនីរ​ដ្ឋ ក្នុង​បរិមាណ ពី ៥០ គីឡូវ៉ាត់ម៉ោង ក្នុង​មួយខែ​ចុះក្រោម គឺ​បង់ថ្លៃ​ត្រឹមតែ ៦១០ រៀល តែប៉ុណ្ណោះ​"​។​

​សម្តេច​បន្តថា "​ខ្ញុំ​សង្ឃឹមថា ការសម្រេច​បន្ធូរបន្ថយ​តម្លៃប្រើប្រាស់​អគ្គិសនី​ជូន​បងប្អូន​ជនរួមជាតិ គឺ​ពិតជា​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ជនរួមជាតិ បាន​មួយកម្រិត​ធំ​ជាមិនខាន​"​។​

​សូម​រមឹ្ល​កថា ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល បានសម្រេច​បញ្ចុះតម្លៃ​អគ្គិសនី សម្រាប់​បន្ទប់​ជួល នៅ​រាជធានី​ភ្នំពេញ ដោយ​តម្រូវ​ឲ្យ​អ្នក​ជួល​បន្ទប់ ពិសេស​កម្មករ​រោងចក្រ និង​សិស្ស​និស្សិត បង់ថ្លៃ​ត្រឹមតែ ៦១០ រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង សម្រាប់​អ្នកប្រើប្រាស់​ក្រោម ៥០ គីឡូវ៉ាត់ម៉ោង ក្នុង​មួយខែ​៕​