តើទឹកកាម មានលក្ខណៈ ដូចម្តេចទើប ហៅបានថាជា ទឹកកាមធម្មតា?

សុខភាព៖ ទឹកកាមគឺជាសារធាតុរាវ មានពណ៌ស ឬពណ៌ប្រផេះដែលចេញ ពីបង្ហួនោមក្នុងពេលរួមភេទ។ ជាធម្មតាក្នុង ១មីលីលីត្រ នៃទឹកកាមមាន មេជីវិតរាប់លាន ប៉ុន្តែភាគច្រើននៃទឹកកាម គឺទឹករំអឹលដែលបញ្ចេញ ពីក្រពេញនៅក្នុងសរីរាង្គ បន្តពូជរបស់បុរស។ គោលបំណងនៃ ការបញ្ចេញទឹកកាម គឺសម្រាប់ការបន្តពូជ ដែលដូចជាការដឹកជញ្ជូន មេជីវិតឈ្មោលចូលទៅ ក្នុងបំពង់បន្តពូជរបស់ស្ត្រី។ បើទោះបីជាការបញ្ចេញទឹកកាម អមទៅដោយ ការឈានដល់ចំនុចកំពូល និងភាពសុខស្រួលផ្លូវភេទក៏ដោយ តែការឡើងរឹងនៃលិង្គ នឹងការដល់ចំនុចកំពូល គឺត្រូវបានគ្រប់គ្រង ដោយយន្តការដាច់ដោយឡែកពីគ្នា ហើយការបញ្ចេញទឹកកាម គឺមិនសំខាន់សម្រាប់ភាពសប្បាយ នៃការរួមភេទនៅលើ មនុស្សភាគច្រើននោះទេ។

ទឹកកាមជាធម្មតា មានពណ៌ស ឬពណ៌ប្រផេះ ប៉ុន្តែម្តងម្កាល វាអាចប្រែទៅជាលឿង។ ទឹកកាមអាចមានពណ៌ផ្កាឈូក ឬពណ៌ក្រហមដែលបង្ហាញថា មានវត្តមាននៃឈាមក្នុងទឹកកាម។ ទោះជាយ៉ាងណាវា គឺជារឿងដ៏កម្រមួយ ដោយសារតែបញ្ហាសុខភាព ធ្ងន់ធ្ងរណាមួយ។ បុរសដែលមាន ទឹកកាមដែលមើលទៅ ហាក់ដូចជាឈាម គួរតែស្វែងរកដំបូន្មានពីគ្រូពេទ្យ។ ទឹកកាមនឹង កកភ្លាមៗ បន្ទាប់ពីបានបាញ់ចេញ មកខាងក្រៅហើយមាន សភាពស្អិតៗដូចចាហ៊ួយ។ វានឹងរាវវិញម្តងទៀត ក្នុង ៥ទៅ៤០នាទី។ វាគឺជាការធម្មតាទេ ដែលទឹកកាមកកដុំៗ ដូចចាហ៊ួយ ហើយនេះមិនបានបញ្ជាក់ថា មានបញ្ហាសុខភាព ឬ ការដែលមិនអាចមាន កូនណាមួយឡើយ។ ការដែលមិនអាចកក និងរាវវិញបានទេ ទើបជាបញ្ហាដែលអាច បង្កអោយមានបញ្ហាអត់កូននេះ។

ជាមធ្យមទឹកកាម ដែលបានផលិតដើម្បី របញ្ចេញមកក្រៅគឺ ២ទៅ៥ មីលីលីត្រ។ បរិមាណដែល តិចជាង១.៥ មីលីលីត្រ( hypospermia ) ឬច្រើនជាង ៥.៥ មីលីលីត្រ ( hyperspermia ) គឺប្រហែលជា ភាពមិនធម្មតាមួយ។ បរិមាណនៃ ទឹកកាមតិចអាចកើត មានផងដែរមកពីការ បញ្ចេញទឹកកាមញឹកញាប់ពេក និងមានបរិមាណ ទឹកកាមច្រើនលើស ធម្មតាអាចមកពី ខានបញ្ចេញទឹកកាមយូរពេក។ អង្គការសុខភាពពិភពលោក បានផ្តល់នូវនិយមន័យនៃពាក្យថា "ធម្មតា" នៃចំនួនមេជីវិតឈ្មោល មួយដូចខាងក្រោមនេះ៖

    -កំហាប់ នៃមេជីវិតយ៉ាង ហោចណាស់ ក៏មាន ២០លានក្នុង មួយមីលីលីត្រ នៃទឹកកាម

    -បរិមាណទឹកកាម យ៉ាងហោចណាស់ ២ មីលីលីត្រ រាល់ពេញបញ្ចេញម្តងៗ

    -ចំនួនសរុប នៃមេជីវិតឈ្មោល (spermatozoa) នៅក្នុងការបាញ់ ទឹកកាមម្តង យ៉ាងហោចណាស់ក៏ ៤០លាន

    -យ៉ាងហោចណាស់ ៧៥ ភាគរយនៃ spermatozoa គួរតែនៅរស់

    -យ៉ាងហោចណាស់ ៣០ ភាគរយនៃ spermatozoa គួរតែមានរូបរាង និងទម្រងត្រឹមត្រូវ

    -យ៉ាងហោចណាស់ ២៥ ភាគរយនៃ spermatozoa គួរតែមានចលនា ទៅមុខបានរហ័ស៕

ប្រភព៖ គេហទំព័រ www.health.com.kh

តើទឹកកាម មានលក្ខណៈ ដូចម្តេចទើប ហៅបានថាជា ទឹកកាមធម្មតា?

  • តើទឹកកាម មានលក្ខណៈ ដូចម្តេចទើប ហៅបានថាជា ទឹកកាមធម្មតា?已关闭评论
  • 65 views
  • Hide Sidebar
    A+
Publish on:2016/01/10  Category:កំសាន្ត