សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា រយៈពេល ២ ថ្ងៃ សម្រេច​លទ្ធផល ៩ ចំណុច​

ភ្នំពេញ: សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា រយៈពេល ២ ថ្ងៃ ដែល​បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១០​មករា ឆ្នាំ​២០១៦ បានសម្រេច​ចេញ​នូវ​លទ្ធផល​ចំនួន ៩ ចំណុច​។ លទ្ធផល​ទាំងនោះ គឺ​ការអនុម័ត​លើ​របាយការណ៍​ស្តីពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស ឆ្នាំ​២០១៥ និង​ទិសដៅ​ភារកិច្ច ឆ្នាំ​២០១៦ ដែល​រួមមាន​៖ ការគាំទ្រ​ពេញទំហឹង​ចំពោះ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​​ចតុកោណ ដំណាក់កាល​ទី​៣ ការដោះស្រាយ​បញ្ហា​ព្រំដែន ការពិនិត្យ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ទាំង​ចំណុចខ្លាំង និង​ចំណុច​ខ្វះខាត​នៃ​ការងារ​ពង្រឹង​គណបក្ស​លើ​គ្រប់​វិស័យ ជាដើម​។​

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសគាំទ្រ​ការសម្រេចរបស់រាជ​រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ចំពោះការ​លុប​ចោល​មិនឲ្យមានប័ណ្ណបើកបរ​ កម្រិតម៉ាស៊ីន ១២៥ CC ចុះក្រោម ការទទួល​ស្គាល់​​​ការ​កាន់កាប់​យានយន្ត​កម្មសិទ្ធិជាក់ស្តែង ( មិនចាំបាច់​កាត់ឈ្មោះ ) ការមិន​យក​ពន្ធ​ប្រថាប់ត្រា​លើការផ្ទេរកម្មសិទ្ធិមរតកដីធ្លី ផ្ទះសម្បែងពី​ឪពុកម្តាយ ទៅកូន ពី​ជីដូនជីតា ទៅចៅ និងពីប្តីប្រពន្ធ។ល។ និង។ល៕​