ល្បី​ថា ព្រីម លីហ្សា ហ៊ាន​គ្រប់យ៉ាង សំខាន់​ឱ្យតែ​លុយ​ដល់ ​?

​បើ​និយាយ​ពី ព្រីម លីហ្សា ទស្សនិកជន​ប្រហែលជា​ដឹង​រួចមកហើយ​ថា នាង​ក៏​ជា​តារា​មួយរូប​ស្ថិត ក្នុងចំណោម​តារា​ស្រី​ដែល​និយម​លេងខ្លួន​បញ្ចេញ​ភាព​សិច​ស៊ី​ម្នាក់​ដែរ ហើយក៏​ជាតា​រា​ដែល​ចូលចិត្ត ប្រើប្រាស់​របស់​ម៉ាក​ល្បីៗ មិន​ថា​ម៉ូដ​សម្លៀកបំពាក់ ឬ គ្រឿងអលង្ការ​ទេ គឺ​សុទ្ធសឹងតែ​ជា​របស់​នាំ ចូល​ពី​បរទេស ។

ល្បី​ថា ព្រីម លីហ្សា ហ៊ាន​គ្រប់យ៉ាង សំខាន់​ឱ្យតែ​លុយ​ដល់ ​?

​បើ​និយាយ​ពី​អាជីព​ការងារ​សិល្បៈ​ឯណោះ​វិញ មួយរយៈ​កន្លងមកនេះ​គេ​មើលឃើញថា ព្រីម លីហ្សា មិនសូវមាន​សកម្មភាព​ជន់​ជោរ​ប៉ុន្មាន​ទេ​ចំពោះ​ការងារ​សិល្បៈ​ក្នុងស្រុក ដូចជា​ការថត​ស្ប៉ត​ពាណិជ្ជកម្ម ការសម្តែង​ចម្រៀង​កាយវិការ​ខារ៉ាអូខេ រីឯ​ការថត​ខ្សែភាពយន្ត​វិញ​សឹងតែ​គ្មាន​ផង តែ​គេ​បែរជា​ឃើញ ថា​នាង​ទៅ​មមាញឹក និង កាក់កប​ចំពោះ​ការងារ​ក្រៅ​ស្រុក​ទៅវិញ ។​

ល្បី​ថា ព្រីម លីហ្សា ហ៊ាន​គ្រប់យ៉ាង សំខាន់​ឱ្យតែ​លុយ​ដល់ ​?

ដោយសារតែ​មិនសូវមាន​ភាព​មមាញឹក​ចំពោះ​ការងារ​សិល្បៈ​ក្នុងស្រុក និង បារម្ភ​ខ្លាច​ធ្លាក់​ប្រជាប្រិយ ភាព​នោះ ទើប​នៅ​ឆ្នាំ ២០១៦ ខាងមុខ តារា​ស្រី​ដែល​ធ្លាប់​ទទួលបាន​ពាន​ជាតា​រា​សិច​ស៊ី​ម្នាក់នេះ​បាន បង្ហើប​ប្រាប់​បណ្តា​អ្នកសារព័ត៌មាន​ក្នុងស្រុក​កន្លងមក​ថា នាង​នឹងមាន​គម្រោង​ពង្រឹង ក៏ដូចជា​ទទួល យក​ការងារ​សិល្បៈ​ក្នុងស្រុក​ឱ្យបាន​ច្រើន​ឡើងវិញ ពិសេស​ការថត​សម្តែង​ខ្សែភាពយន្ត ដើម្បី​ស្រង់ យក​ប្រជាប្រិយភាព​ឱ្យមាន​សន្ទុះ​ដូចជា​តារា​មួយចំនួន​ដែល​កំពុង​ល្បី​ផងដែរ ។

ល្បី​ថា ព្រីម លីហ្សា ហ៊ាន​គ្រប់យ៉ាង សំខាន់​ឱ្យតែ​លុយ​ដល់ ​?

ហើយ​អ្វីដែល​គួរឱ្យ​កត់ សម្គាល់​ជាងនេះទៅទៀត​នោះ នាង​ក៏​នឹង​ហ៊ាន​ទទួល​ថត​សម្តែង​ខ្សែភាពយន្ត​ផងដែរ បើទោះជា​ខ្សែ ភាពយន្ត​នោះ​តម្រូវឱ្យ​នាង​បញ្ចេញ​ភាព​សិច​ស៊ី ឬក៏​មាន​ឈុត​ឆាក​ស្នេហា​រោលរាល​កម្រិត​ណាក៏ដោយ ក៏​នាង​មិន​ខ្លា​ចនឹង​សម្តែង​ឱ្យ​ទស្សនិកជន​មើល​ដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាង​ក៏​នឹង​សម្តែង​ឱ្យបាន​ល្អ ឱ្យ​ដូច​តារា​បរទេស​អីចឹង តែ​អ្វីដែល​សំខាន់​នោះ​គឺ​ស្ថិត​លើ​តម្លៃ​ខ្លួន​សម្តែង​ប៉ុណ្ណោះ បើ​តម្លៃ​ខ្លួន​ដល់ ការសម្តែង​ក៏​ទៅតាម​នោះដែរ ។

ល្បី​ថា ព្រីម លីហ្សា ហ៊ាន​គ្រប់យ៉ាង សំខាន់​ឱ្យតែ​លុយ​ដល់ ​?

​ព្រីម លីហ្សា ក៏​ធ្លាប់​រំឭក​ប្រាប់​អ្នកសារព័ត៌មាន​ទៀត​ដែរ​ថា នាង​មិន​ខ្លាច​នឹងមាន​ពាក្យរិះគន់​ច្រើន ឡើយ សំខាន់​គឺ​នាង​ចង់ឱ្យ​វិស័យ​សិល្បៈ​ខ្មែរ​ដើរ​ឱ្យទាន់​សិល្បៈ​បរទេស ៕ សាកល​