ចំណាយពេល​ជិត​២​ឆ្នាំ​-​ប្រា​ក់ជាង​$២​ពាន់​/​ខែ​ដើរ​កម្សាន្ត​ដោយ​គ្មាន​ធ្វើការ​


​ខេត្ត​ព្រះសីហនុ​៖ គូស្រករ​ជនជាតិ​បារាំង​ពីរ​គូ​សាកល្បង​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ដោយ​ចំណាយពេល​ជិត​២​ឆ្នាំ និង​ចំណាយ​ប្រាក់ខែ​ជាង​២​ពាន់​ដុល្លារ​ក្នុង​មួយខែ​ដើម្បី​ដើរ​កម្សាន្ត​ស្វែងយល់​ពី​ពិភពលោក​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ គូស្រករ​ទាំងពីរ​នេះ​បាន​មកដល់​ប្រទេស​កម្ពុជា ហើយ​ឆ្លង​ឆ្នាំ​នៅ​ក្រុងព្រះសីហនុ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​។

​ម៉ោង​ប្រហែលជា​៦​ល្ងាច​នៅលើ​ឆ្នេរ​ខ្សាច់​ព្រះ​ដំណាក់​ស្តេច មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​អូ​ឈើទាល​នៅ​ខេត្ត​ព្រះសីហនុ គូស្រករ​ជនជាតិ​បារាំង​មួយគូ​កំពុង​កម្សាន្ត​ជាមួយ​កូនតូចៗ​ពីរ​នាក់​នៅក្នុង​ទឹកសមុទ្រ​ដែល​ពោរពេញ​ទៅដោយ​ចំណាំង​ប្លាត​នៃ​កាំរស្មីព្រះអាទិត្យ​ពី​ទិស​ខាងលិច​។ រីឯ​គូស្រករ​ជនជាតិ​បារាំង​ពីរ​នាក់​ទៀត​កំពុង​ឈរ​នៅក្បែរ​រថយន្ត​កាំ​មី​ញ៉ុ​ង​ធំ​ចំនួន​ពីរ​នៅក្បែរ​មាត់សមុទ្រ​នោះដែរ​។ ស្នូរ​ទឹកសមុទ្រ លាយឡំ​នឹង​ខ្យល់​ធម្មជាតិ​បក់​ចេញពី​ផ្ទៃសមុទ្រ ធ្វើ​ឲ្យ​គូស្រករ​ជនជាតិ​បារាំង​ទាំងពីរ​គូ​រំភើបចិត្ត​ឥតឧបមា​។
ចំណាយពេល​ជិត​២​ឆ្នាំ​-​ប្រា​ក់ជាង​$២​ពាន់​/​ខែ​ដើរ​កម្សាន្ត​ដោយ​គ្មាន​ធ្វើការ​
​គូស្រករ​ជនជាតិ​បារាំង​ទាំងពីរ​នេះ គឺជា​អ្នកទេសចរ​គ្មាន​ព្រំដែន​ដែល​ចេញដំណើរ​ពី​ប្រទេស​បារាំង​កាល់ពី​១​ឆ្នាំកន្លះ​មុន ឆ្លងកាត់​ប្រទេស​ជាច្រើន មុននឹង​មកដល់​ប្រទេស​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៥​កន្លងមក​។ ជនជាតិ​បារាំង​ទាំងពីរ​គូ​បាន​ចំណាយពេល​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៥ ចូល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៦​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​នៅក្បែរ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​។

ចំណាយពេល​ជិត​២​ឆ្នាំ​-​ប្រា​ក់ជាង​$២​ពាន់​/​ខែ​ដើរ​កម្សាន្ត​ដោយ​គ្មាន​ធ្វើការ​ ​គូស្រករ​នីមួយៗ​មាន​រថយន្ត​កាំ​មី​ញ៉ុ​ង​ម្នាក់​មួយគ្រឿង​រៀងខ្លួនៗ​។ ពួកគេ​ចេញដំណើរ​កម្សាន្ត​ពី​ប្រទេស​បារាំង​ក្នុង​ខែ​តែមួយ តែ​ចៃដន្យ​សំណាងល្អ ពួកគេ​បាន​ជួបគ្នា​នៅក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី មុននឹង​ធ្វើដំណើរ​បន្ត​ជាមួយគ្នា​រហូតមកដល់​ប្រទេស​កម្ពុជា​នៅ​ដើមខែ​មករា​ឆ្នាំ​២០១៦​នេះ​។ ក្នុង​ទឹកមុខ​រំភើប សើច​សប្បាយ គូស្រករ​ជនជាតិ​បារាំង​ទាំង​ពីរបាន​ឈរ​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ថ្មីៗ​ដោយ​បញ្ជាក់​ប្រាប់ថា ពួកគេ​បាន​ឆ្លងកាត់​ប្រទេស​ជាច្រើន​មុននឹង​មកដល់​កម្ពុជា​តាមរយៈ​ឡាន​កាំ​មី​ញ៉ុ​ង​របស់​ពួកគេ​។ រថយន្ត​នេះ ឆ្លងកាត់​ប្រទេស​ជាច្រើន​នៅក្នុង​ទ្វីបអឺរ៉ុប ដូចជា​ប្រទេស​អាលឺម៉ង ប៉ូឡូញ​… រួចមក​ឆ្លងកាត់​ប្រទេស​ម៉ុង​ហ្គោ​លី រុស្ស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ថៃ​… មុននឹង​មកដល់​ប្រទេស​កម្ពុជា ហើយ​ត្រៀម​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ផ្សេងទៀត​ដូចជា ឡាវ វៀតណាម​… មុននឹង​ត្រឡប់​ចូល​ប្រទេស​បារាំង​វិញ​ដើម្បី​ចាប់ផ្តើម​ការងារ​សារជាថ្មី​។

ចំណាយពេល​ជិត​២​ឆ្នាំ​-​ប្រា​ក់ជាង​$២​ពាន់​/​ខែ​ដើរ​កម្សាន្ត​ដោយ​គ្មាន​ធ្វើការ​ ​នៅក្នុង​រថយន្ត​កាំ​មី​ញ៉ុ​ង​នីមួយៗ ពួកគេ​មាន​សម្ភារ​គ្រប់​យ៉ាងដូច​នៅក្នុង​ផ្ទះ​នីមួយៗ​ដែរ​។ មានផ្ទះ​បាយ បង្គន់ ម៉ាស៊ីនត្រជាក់ ទូរ​សម្លៀកបំពាក់ គ្រែ ទូរ​ទឹកកក​។​ល​។ វា​គឺជា​ផ្ទះ​តូច​មួយ​ដែល​ពោរពេញ​ទៅដោយ​គ្រឿង​សង្ហារ​រឹម​គ្រប់គ្រាន់​ដើម្បី​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​។ អាហារ​ស្តុក​មួយចំនួន​ត្រូវបាន​គេ​រៀបចំ​ទុកជា​និច្ច​។ ប៉ុន្តែ​ពួកគេ​ក៏ត្រូវ​ភ្លក់​រសជាតិ​អាហារ​តាម​ប្រទេស​នីមួយៗ​ដែរ​។

​ឈរ​នៅក្បែរ​រថយន្ត និង​ឆ្កែ​ពី​ក្បាល​របស់លោក​, លោក Remis Cordon អាយុ​៣៥​ឆ្នាំ​ដែល​ធ្វើដំណើរ​ជាមួយ​ភរិយា​បាន​និយាយ​ប្រាប់ថា​៖«​អាហារ​ខ្មែរ​ឆ្ងាញ់​។ អាហារ​សមុទ្រ​ខ្មែរ​ក៏​ឆ្ងាញ់​ដែរ​។ ទោះជា​យ៉ាងណា យើង​ក៏​អា​ចរក​ទិញ​នំ​បុ័ង​បានដែរ​»​។

ចំណាយពេល​ជិត​២​ឆ្នាំ​-​ប្រា​ក់ជាង​$២​ពាន់​/​ខែ​ដើរ​កម្សាន្ត​ដោយ​គ្មាន​ធ្វើការ​ ​ងាក​ទៅ​គូស្រករ​មួយទៀត គឺជា​គ្រួសារ​របស់​អ្នកស្រី Mariante​។ គ្រួសារ Mariante មាន​គ្នា​៤​នាក់​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​វែងឆ្ងាយ​មួយ​នេះ​។ កូនស្រី​តូច​របស់​នាង​ទើប​មាន​អាយុ​ជិត​ពីរ​ឆ្នាំ​ទេ​មកដល់​ថ្ងៃ​ឆ្លង​ឆ្នាំ​២០១៥​កន្លងមកនេះ​។ ស្វាមី​របស់ Mariante បាន​ឆ្លើយ​មក​ថា​៖«​ពេល​យើង​ចេញដំណើរ​ភ្លាម កូនស្រី​ខ្ញុំ​មាន​អាយុ​តែ​៣​ខែ​ប៉ុណ្ណោះ ឥឡូវ​គេ​មាន​អាយុ​ជិត​២​ឆ្នាំ​ហើយ​»​។

​ការធ្វើដំណើ​របស់​គូ​ស្វាមី​ទាំងពីរ​គូ​នេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ ឬ​គ្មាន​គម្រោង​នោះទេ​។ តាមពិត ពួកគេ​មាន​គម្រោង​ច្បាស់លាស់​។ ដៃ​ម្ខាង​ពកូន​ស្រី​, Mariante បាន​និយាយ​បន្ត​ប្រាប់ទៀតថា​៖«​ពួកយើង​ធ្វើការ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។ ដូច្នេះ ពួកយើង​ចង់​ឆ្លៀតឱកាស​ដើរ​កម្សាន្ត​ជាមួយ​កូនតូចៗ​ទាំងពីរ និង​ម្យ៉ាងទៀត ពួកយើង​ចង់​ស្គាល់​ពិភពលោក​ឲ្យ​កាន់តែច្បាស់​ជាង​មុន​។ ពួកយើង​ចង់បាន​បទពិសោធន៍​ជីវិត​នៃ​ពលរដ្ឋ​ដទៃទៀត​»​។

ចំណាយពេល​ជិត​២​ឆ្នាំ​-​ប្រា​ក់ជាង​$២​ពាន់​/​ខែ​ដើរ​កម្សាន្ត​ដោយ​គ្មាន​ធ្វើការ​ ​បន្ទាប់ពី​សន្សំ​ប្រាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក គ្រួសារ Mariante ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជា​២៥០០​អឺរ៉ូ​(​ជិត​៣០០០​ដុល្លារ​)​ក្នុង​មួយ​១​ខែ​ដើម្បី​ដើរ​កម្សាន្ត​ជាមួយ​កូនតូច​ពីរ​នាក់​។ រីឯ​គ្រួសារ​លោក Remis Cordon វិញ​, លោក​ត្រូវ​ចំណាយ​ប្រាក់​១៥០០​អឺរ៉ូ​(​ជិត​២០០០​ដុល្លារ​)​ប្រចាំខែ​ជាមួយ​ភរិយា​របស់លោក និង​ឆ្កែ​ពី​ក្បាល​៕


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​