លោក គីម ជុង​អ៊ុន ថា​ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន​គឺ​ដើម្បី​ការពារ​ខ្លួន​ទប់​ទល់នឹង​អាមេរិក​


​មេដឹកនាំ​កំពូល​រដ្ឋ​ឯកោ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​អះអាងថា​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន គឺជា​យុទ្ធសាស្ត្រ​នៃ​ការការពារ​ខ្លួន​មួយ ដើម្បី​ប្រឆាំង​អាមេរិក​ដែល​កំពុងតែ​បង្ក​ឲ្យ​មាន​សង្គ្រាម អាវុធ​នុយក្លេអ៊ែរ​។ លោក ថា កូរ៉េខាងជើង​មាន​សិទ្ធិ​អធិបតេយ្យ​ក្នុងការ​បាញ់​គ្រាប់បែក​ប្រភេទ​នេះ​ដោយ មិនត្រូវ​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​ឡើយ​។​

​លោក គីម ជុង​អ៊ុន បាន​ថ្លែងការណ៍​ជា​លើកដំបូង​ប្រតិកម្ម​ទៅនឹង​ការរិះគន់​របស់​សហគម​ន៍​អន្តរជាតិ​នៅ​ថ្ងៃទី​១០ មករា​នេះ​ថា កូរ៉េខាងជើង មាន​សិទ្ធិ​អធិបតេយ្យ​ក្នុងការ​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​។ ហើយ លោក បាន​បញ្ជាក់ថា​ការបាញ់​នោះ គឺ​ដើម្បី​ធានា​ពី​សន្តិសុខ និង​សន្តិភាព​នៅក្នុង​តំបន់​ឧ​ប ទ្វីប​កូរ៉េ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA ដែល​បាន​ដកស្រង់​ពាក្យសម្តី​របស់ លោក​គីម ជុង​អ៊ុន​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០៦ មករា កន្លងទៅ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​។ គ្រាប់បែក​អ៊ីដ្រូសែន គឺជា​ប្រភេទ​អាវុធ​ដ៏​ទំនើប និង​មាន​ឥទ្ធិពល​របស់​កូរ៉េខាងជើង ដែល​ទើបតែ​រកឃើញ​។ កូរ៉េខាងជើង បានចាត់ទុក​សមិទ្ធផល​នៃ​ការផលិត​គ្រាប់បែក​នេះ​ថា​នឹងធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ប្រទេស​ដ៏​មានអំណាច​របស់​ពិភពលោក​ផងដែរ​។​

​ជុំវិញ​នៃ​ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង​នេះដែរ បាន​រង​នូវ​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​យ៉ាង ខ្លាំង ដ្បិត​សកម្មភាព​នេះ បាន​បំពាន​ទៅនឹង​បំរាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​បាន​គំរាមកំហែង​ដល់​សន្តិសុខ​នៅក្នុង​តំបន់​ទៀតផង​។​

​យ៉ាងណាក៏ដោយ​មេដឹកនាំ​វ័យក្មេង​ដ៏​មាន​ឥទ្ធិពល លោក គីម ជុង​អ៊ុន បាន​សង្កត់ធ្ងន់ថា « ការបាញ់ សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ គឺជា​យុទ្ធសាស្ត្រ នៃ​ការការពារ​ខ្លួន​សម្រាប់​សន្តិភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ និង​សន្តិសុខ​ក្នុង​តំបន់​ដែល​កំពុងតែ​ប្រទាញប្រទង់​ទៅរក​សង្គ្រាម​នុយក្លេអ៊ែរ​ដែល​បង្កឡើង​ចក្រ​ព័ទ្ធ​អាមេរិក​«​។ នេះ​បើ​យោងតាម KCNA ដែល​បាន បាន​ដកស្រង់​សម្តី​លោក​គីម ជុង​អ៊ុន​ដែលថា ការបាញ់​គ្រាប់បែក​នោះ គឺជា​សិ​ទិ្ធ​ស្របច្បាប់​របស់​រដ្ឋ ដែលមាន​អធិបតេយ្យ និង​អ្នក​គ្រប់គ្នា​មិនអាច​រិះគន់​បាន​នោះទេ​។​

​បើតាម​សារព័ត៌មាន​ដដែល ការបាញ់​សាកល្បង​នេះ ក៏​ស្រប​ពល​ជាមួយនឹង​មហា​ស​និ្ន​បាត​ប្រចាំឆ្នាំ​នៃ បក្ស​ក​ម្មុយ​នី​សកម្មករ​ដែល​កំពុងតែ​ដឹកនាំ​ដោយ​ត្រកូល​គីម​ផងដែរ​។ មានន័យថា នេះ គឺជា​សាទរ​មួយ ដែលជា​ចំណុច​របត់​ប្រវត្តិសាស្ត្រ​មួយ​ក្រោម​យុទ្ធសាស្ត្រ​ដឹកនាំ​ប្រទេស​ដែលមាន​ឈ្មោះថា Juche​។ យុទ្ធសាស្ត្រ Juche គឺជា​មនោ​គម​វិទ្យា​មួយ​របស់​កូរ៉េខាងជើង​ដែល​រួមបញ្ចូល​ម៉ាក្ស​និយម និង​ជាតិ​និ យម ពោលគឺ​មនោ​គម​ដែល​មិន​ពឹង​ផ្អែកលើ​អ្នកដទៃ​៕

ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​