ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តព្រៃវែង ៖ មុន​នេះ​ប៉ុន្មាន​នាទី ក្រុម​ចោរ​អាកា​មួយ​ក្រុម​បាន​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​មួយ​កន្លែង​នៅ​ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​អាកា​ដែល​បាន​ចូល​ទៅ​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​នៅ​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៦​នេះ បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់​ទៀត​ផង ។

ប្រភព​បន្ត​ទៀត​ថា ពេល​នេះ​សមត្ថកិច្ច​ទូ​ទាំង​ខេត្តព្រៃវែង​កំពុងធ្វើការ​ឡោម​ព័ទ្ធ និង​ស្ទាក់​គ្រប់​ច្រកល្ហក ដើម្បី​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ចោរ​អាកា​ទាំងនោះ ដើម្បី​យក​មក​កាត់ទោស​តាម​ច្បាប់ ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព