ល្បី​ថា​អាហារ​សមុទ្រ ជួយ​ឱ្យ​ខួរក្បាល​ឆ្លាត​វៃ​

សមុទ្រ​មិន​គ្រាន់​តែមាន​សម្រស់​ស្រស់ស្អាត ថ្លាយង់​យល់​ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​បង្កប់​នូវ​របស់​ល្អៗ​យ៉ាងច្រើន​ទុក​សម្រាប់​មនុស្ស​យើង​ផងដែរ ។ មួយ​ក្នុងចំណោម​របស់​ល្អៗ​ទាំងនោះ​គឺ​អាហារ​សមុទ្រ​ដែល​អាចនិយាយបាន​ថាស​ម​ជា​មុខម្ហូប​ឆ្ងាញ់​មាត់​សម្រាប់​មនុស្ស​ចង់​ឆ្លាត​ដូចជា​យើង​មែនទែន ។

១-​ក្តាម​
​សាច់​ក្តាម​មាន​ជាតិ​ស័ង្កសី​ដែល​ជួយ​បំប៉ន​កោសិកា​ខួរក្បាល ហើយ​ថែមទាំង​សម្បូរ​ទៅដោយ​កាល់ស្យូម ទង់ដែង និង ធាតុដែក​ទៀតផង ។ សារធាតុ​ទាំងអស់នេះ​នឹង​បង្កើត​គ្រាប់​ឈាមក្រហម​ទៅ​ទ្រទ្រង់​កោសិកា​ប្រសាទ​ផ្សេងៗ​ឱ្យ​ធ្វើការ​ប្រទាក់ក្រឡា​គ្នា​បានល្អ ទើប​មិន​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា​ខួរក្បាល​ស្ពឹក​គិត​អ្វី​មិន​ចេញ ។

ល្បី​ថា​អាហារ​សមុទ្រ ជួយ​ឱ្យ​ខួរក្បាល​ឆ្លាត​វៃ​

២-​សារាយសមុទ្រ​
​សារាយសមុទ្រ​មិន​គ្រាន់តែ​សម្បូរ​ទៅដោយ​អ៊ីយ៉ូដ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​មាន​ប្រូតេអ៊ីន វីតាមីន ព ម៉ាញេស្យូម ហ្វ៊​ស្វ័​រ ដែក និង កាល់ស្យូម​ទៀតផង ។ បើ​យើង​បានទទួល​ទាន​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​នឹង​ខ្លាំង​ធ្វើការ​បានល្អ លែងមាន​បញ្ហា​ខួរក្បាល​ស្ពឹក ភ្លេចមុខភ្លេចក្រោយ​តែម្តង ។

៣-​ត្រី​សាល់​ម៉ុង​
​សម័យនេះ​អ្នកណា​ដែល​ខកខាន​មិនបាន​ទទួល​ទាន​ត្រី​សាល់​ម៉ុង ស្មើនឹង​ខកខាន​មិនបាន​ទទួលទាន​អាហារ​ល្អ​បំផុត​មួយ​មុខ​ដែរ ។ សាច់​ត្រី​សាល់​ម៉ុង​សម្បូរ​ទៅដោយ​អាស៊ីដ​អា​មី​ណូ និង អូ​មេ​ហ្គា ៣ ដែល​វា​នឹង​ចូលទៅ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ក្នុង​សរសៃឈាម លុះដល់​ប្រព័ន្ធ​ឈាម​រត់​បានល្អ ពេលនោះ​ខួរក្បាល​ក៏​ទទួល បាន​សារធាតុ​អាហារ​ពេញទី ជាហេតុ​នាំឱ្យ​ខួរក្បាល​ស្រឡះ​ល្អ​គិត​អ្វី​ក៏​ចេញ​ដែរ ។

ល្បី​ថា​អាហារ​សមុទ្រ ជួយ​ឱ្យ​ខួរក្បាល​ឆ្លាត​វៃ​

៤-​បង្កង​
​តាម​ការស្រាវជ្រាវ​មួយ​គេ​បាន​រកឃើញថា រាងកាយ​មនុស្ស​យើង​នឹង​បឺត​ស្រូបយក​សេ​ឡេ​នៀម​ដែលជា​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​ក្នុង​កោសិកា​ផ្សេងៗ រួមទាំង​កោសិកា​ខួរក្បាល​ពី​បង្កង និង ក្តាម​បានល្អ​ជាង​អាហារ​ផ្សេង ។ ហេតុនេះ​បានជា​អ្នក​ដែល​ឧស្សាហ៍​ទទួលទាន​បង្កង​មានការ​ចងចាំ​ល្អ ខួរក្បាល​គិត​បាន​រហ័សរហួន ។

ល្បី​ថា​អាហារ​សមុទ្រ ជួយ​ឱ្យ​ខួរក្បាល​ឆ្លាត​វៃ​

៥-​អយ​ស្ទឺ​រ​
​អយ​ស្ទឺ​រ​មិន​គ្រាន់តែ​សម្បូរ​ទៅដោយ​អ៊ីយ៉ូដ ដែល​ជួយ​បំប៉ន​កោសិកា​ប្រសាទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​មាន​ជាតិ​ស័ង្កសី​ច្រើន​ទៀតផង ។ ដូច្នេះ​បើ​អ្នក​ចង់បាន​សក់​ស្អាត​ស្បែក​រលោង​មិន​ងាយ​ជាំ មិន​ងាយ​ឡើង​អាចម៍ រុយ​ទេនោះ នេះហើយ​ជា​មុខម្ហូប​ដែល​អាចជួយ​អ្នក​បាន ។

ល្បី​ថា​អាហារ​សមុទ្រ ជួយ​ឱ្យ​ខួរក្បាល​ឆ្លាត​វៃ​

៦-​គ្រំចំពុះទា​
​ទោះបីជា​វា​មានតម្លៃ​ថោក​ជាង​អាហារ​សមុទ្រ​ផ្សេងៗ​ក៏ដោយ ប៉ុន្តែ​បើ​និយាយ​ពី​គុណប្រយោជន៍​របស់​គ្រំ​ចំពុះ ទា​វិញ​មិន​ចាញ់​គេ​ប៉ុន្មាន​ទេ ។ គ្រំ​ប្រភេទ​នេះ​មាន​អូ​មេ​ហ្គា ៣ វីតាមីន ជ វីតាមីន ព​១២ សេ​លេ​នៀម និង ម៉​ង់​កា​ណែ​ស ។ វា​មិន​គ្រាន់​តែមាន​ប្រយោជន៍​ចំពោះ​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ឆ្អឹង និង ធ្មេញ​ឱ្យ​រឹងមាំ​ល្អ ទប់ស្កាត់​រ៉ាឌីកាល់​សេរី ការពារ​រោគ​រលាក​រង្វះមាត់​កាត់បន្ថយ​ឱកាស​ប្រឈម​ក្នុង​ការកើត​មហារីក​ទៀ​ត​ផង ។

ប៉ុន្តែ​មុន​ទទួលទាន​កុំ​ភ្លេច​ត្រួតពិនិត្យ​មុន​សិន​ថា តើ​ទិញ​ពី​ហាង​ដែលមាន​អនាម័យ​ស្អាត​ដែរ​ឬ​អត់ ? ព្រោះ​បើទោះបីជា​វា​ស៊ូ​បាន​ស្ទើរ​គ្រប់​រោគ​នានា ប៉ុន្តែ​គ្រំចំពុះទា​នេះ​មិនអាច​ការពារ​អាការរោគ​ដោយ​អាហារ​មាន​ជាតិពុល​បានទេ ៕​ ​ ​ឆាន់​-​ចំ​រ៉ា​