លោក​សោម អូន ៖ អ្នក​មិន​ទទួលស្គាល់​ថ្ងៃ​រំដោះ​៧​មករា គឺជា​ការប្រមាថ​ដល់​ព្រលឹង​ប្រជាជន​ខ្មែរ​ជាង ៣ លាន​នាក់

តាកែវ: នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ ក្នុងនាម​លោក ស្វាយ ស៊ីថា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ពង្រឹង​ឃុំ​កុមារ​រាជា ស្រុក​បាទី ខេត្តតាកែវ លោក សោម អូន និង​ក្រុមការងារ​បានរៀបចំ​ពិធី​រំលឹក​ខួប​ទី​៣៧ ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​៧ មករា ១៩៧៩-៧ មករា ២០១៦ នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ដើម្បី​គោរព​វិញាណក្ខន្ធ និង សូត្រមន្ត​បង្សុកូល ឧទ្ទិស​បុណ្យ​កុសល ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ស្លាប់​យ៉ាង​អយុត្តិធម៌ នៅក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដោយ​ការធ្វើ​ទារុណកម្ម បង្អត់បាយ ជំងឺ និង​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​។​

​លោក សោម អូន បាន​មានប្រសាសន៍ថា អ្នក​មិន​ទទួលស្គាល់​ថ្ងៃ​រំដោះ​៧​មករា គឺជា​ការប្រមាថ​ដល់​ព្រលឹង​ប្រជាជន​ខ្មែរ​ដែល​បាន​ស្លាប់​ជាង​៣​លាន​នាក់ ហើយ​ពិធី​ដែល​ប្រារព្ធ​ឡើង​នា​ថ្ងៃនេះ ក្នុងន័យ​ដើម្បី​គោរព​វិញាណក្ខន្ធ និង សូត្រមន្ត​បង្សុកូល ឧទ្ទិស​បុណ្យ​កុសល ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ស្លាប់​យ៉ាង​អយុត្តិធម៌ នៅក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​៕