សាលា​រាជធានី​គ្រោង​ធ្វើ​ចំណតរថយន្ត​សាធារណៈ​ក្រោម​ដី​លើកដំបូង


​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ​គ្រោង​នឹង​សង់​ចំណតរថយន្ត​សាធារណៈ​ក្រោម​ដី​ជម្រៅ​៣​ជាន់​នៅមុខ​រ៉ា​រថភ្លើង​ក្នុង​រា​ធានី​ភ្នំពេញ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ចំណត និង  កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ គម្រោង​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​មួយ​នេះ ជាការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ធនាគារ​កា​ណា​ឌី​យា និង​ក្រុមហ៊ុន​ធនាគារ​វឌ្ឍនៈ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ពី​ទំហំ​សាច់ប្រាក់​របស់​វា​នៅឡើយ​។​

​តាម​ការ​ថ្លែង​របស់​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​គម្រោង​កែលម្អ​ព្រះ​សក្យមុនីចេតិយ​នៅមុខ​ស្ថានីយ៍អយស្ម័យយាន កាលពី​ថ្ងៃទី​៨​ខែមករា​ថា នេះ​ជា​គម្រោង​ទីមួយ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​នឹង​ត្រូវដាក់​ឲ្យ​សាងសង់​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

សូមបញ្ជាក់ថា គម្រោង​សាងសង់​ចំណតរថយន្ត​សាធារណៈ​ក្រោម​ដី​ដែលមាន​ទាំង​ផ្សារ​ផង​នោះ នឹង​ត្រូវបាន​ស្ថាបនា​នៅក្រោម​សួនច្បារ​សាធារណៈ​មុខ​ព្រះ​សក្យមុនីចេតិយ ហើយ​នៅ​ចន្លោះ​ធនាគារ​កាណាឌីយ៉ា និង អគារ​វឌ្ឍនៈ​៕


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​