ក្រុមការងារ​អន្តរក្រសួង នឹង​ប្រជុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ សប្តាហ៍​ក្រោយ

ក្រុមការងារ​អន្តរក្រសួង នឹង​ប្រជុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ សប្តាហ៍​ក្រោយ

លោក គៀត ច័ន្ទ​ថា​រិទ្ធ  អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែង​ឲ្យដឹង​នៅក្នុង​សន្និសីទ​កាសែត កាលពី​វេលា​ម៉ោង​១១ ព្រឹក​ថ្ងៃ​ទី​១០​នេះ​ថា ក្រុមការងារ​អន្តរក្រសួង​រួមមាន ក្រសួងមហាផ្ទៃ ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន ក្រសួង​យុត្តិធម៌ ក្រសួងឧ​ស្សហកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញាវត្ថុ គ្រោង​នឹង​ប្រជុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​សប្តាហ៍​ក្រោយ​។​

លោក គៀត ច័ន្ទ​ថា​រិទ្ធ  «​ក្រុមការងារ​អន្តរក្រសួង​ដែល ទើប​បង្កើតឡើង​កាលពី​ពេល​ថ្មីៗ​នេះ នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ធ្វើ វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​សប្តាហ៍​ក្រោយ ពោលគឺ​អាច​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ខាងមុខនេះ​។ ក្រុមការងារ​មួយ​នេះ ក៏​បាន​ធ្វើ​សេចក្តីព្រាង មួយ​ជំហាន​ហើយ​ទាក់ទង​ទៅនឹង​ច្បាប់​ចរាចរណ៍​ផ្លុវគោក​ថ្មី​នេះ មាន​មាត្រា ណាខ្លះ ដែល​ត្រូវ​កែសម្រូល ពីព្រោះ​ជា​គឺជា​រឿង​បន្ទាន់​មួយ​ដែល​ទាមទារ​ឲ្យមាន​ការប្រជុំ​ឲ្យបាន​ឆាប់​បំផុត​»​។​

 

​គួរបញ្ជាក់​ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ក្រោយពី​មាន​ការអនុវត្ត មិន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ​ក៏​មាន​ប្រតិកម្ម ជា​បន្តបន្ទាប់​ពី​ប្រជាពលរដ្ឋ​។

 

ក្រុមការងារ​អន្តរក្រសួង នឹង​ប្រជុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ សប្តាហ៍​ក្រោយ

 

អត្ថបទ៖ ​ខាត់ សុធី

ប្រភព៖ Vayofm.com