ស្រា​មួយ​ដប​ដែលមាន​អាយុកាល​១២០​ឆ្នាំ និង​រកឃើញ​ក្នុង​សមុទ្រ​នៅតែ​អាច​ផឹក​បាន​

ស្រា​មួយ​ដប​ដែលមាន​អាយុកាល​ប្រហាក់ប្រហែល​នឹង​ការកកើត​ប្រទេស​កាណាដា និង​ត្រូវបាន​រកឃើញ​នៅ​ឆ្នេរ Halifax ប្រទេស​កាណាដា​ផ្ទាល់ នៅតែ​អាច​ផឹក​បាន​នៅឡើយ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រុម​ស្រាវជ្រាវ​ម្នាក់ បើទោះបីជា​ស្រា​នោះ​មាន​ចំណាស់​ប្រមាណ​១២០​ឆ្នាំ​ហើយក៏​ដោយ​។​

​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Dalhousie University បាន​យក​ស្រា​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Alexander Keith ទៅធ្វើ​តេ​ស្តិ៍​មើល​គុណភាព បន្ទាប់ពី​មានការ​រកឃើញ​ដោយ​ចៃដន្យ​នៅ​ឆ្នេរ Halifax កាលពី​ខែវិច្ឆិកា កន្លងមក​។ ស្រា​នោះ​ត្រូវបាន​ផលិត​នា​អំឡុង​ចន្លោះ​ពី​ឆ្នាំ​១៨៧២ ដល់​ឆ្នាំ​១៨៧០ ពោលគឺ​ប្រហាក់ប្រហែល​នឹង​ការកកើត​រដ្ឋ​កាណាដា នា​ឆ្នាំ​១៨៦៧ ។​

​លោក​សាស្ត្រាចារ្យ Andrew MacIntosh ដែលជា​អ្នកដឹកនាំ​ការវិភាគ បាន​បញ្ជាក់ថា​៖ «​យើង​ចង់​ពី​អាយុកាល​របស់​ស្រា​ដោយ​យោងតាម​សំណេរ​ឆ្លាក់​នៅលើ​ដប​។ យើង​ពិសោធន៍​ឃើញថា ស្រា​ហាក់ដូចជា​ធ្លាក់​គុណភាព ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ពុល​នោះឡើយ​។ នេះ​ជា​ឱកាស​តែមួយ​ក្នុង​ជីវិត​ក្នុង​ភ្លក់​ស្រា​ដ៏​មាន​វ័យ​ចំណាស់​មួយ​នេះ​»​។​

​លោក MacIntosh ដែល​ក្រេប​ស្រា​នោះ​មួយ​គំរប​កែវ បាន​អះអាងថា ក្រុមការងារ​របស់លោក​នឹង​ផ្តល់​ការវាយតម្លៃ​បន្ថែមទៀត​ទាក់ទង​នឹង​គុណភាព​ស្រា ហើយ​គិតថា វា​ជា​ផលិត​ស្រា​ទីមួយ​នៅក្នុង​ប្រទេស​កាណាដា​ផងដែរ​៕


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​