ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ទទួល​បានការ​តែងតាំង​ជា​ជំនួយការ​ឯកឧត្តម​ កៅ​ គឹ​ម​ហួ​ន​

​លោក​ បាន​ ប៊ុ​ន​ហេង​ អាយុ​៣១​ឆ្នាំ​ ដែល​អះអាង​ថា​ជា​ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ​នៃ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ តែងតាំង​ជា​ជំនួយការ​ឯកឧត្តម​ កៅ​ គឹ​ម​ហួ​ន​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ ដោយ​អនុក្រឹត្យ​លេខ​៦២៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៥​ តាម​សេចក្តី​ស្នើ​សុំ​របស់​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ ។​

​ឯកឧត្តម​ កៅ​ គឹ​ម​ហួ​ន​ ដែល​គេ​ស្គាល់​ថា​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ (​អតីត​ជាទី​ប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​ និង​អតីត​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​)​ និង​ជា​មន្ត្រី​សមាជិក​រាជរដ្ឋាភិបាល​ មាន​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ស្ថានីយ៍​វិទ្យុ​-​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ និង​សាកលវិទ្យាល័យ​កម្ពុជា​(UC)​នោះ​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧០៩/៧២៥​ ចុះ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០០៩​ ។​

​អនុលោម​តាម​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១១៩០​ ចុះ​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ស្តី​ពី​ការ​កែសម្រួល​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៧/៣៩៣​ ចុះ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០០៧​ ស្តី​ពី​ការ​កែសម្រួល​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០២/៣៥៣​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ គឺ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ ហៅ​កាត់​ថា​ "​កបស​"​ ជា​ស្ថាប័ន​ខួរក្បាល​ខាង​គោលនយោបាយ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​ សម្រាប់​ប្រមុខ​រាជរដ្ឋាភិបាល​ នៅ​អម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​

​សមាជិក​ កបស​ នីមួយៗ​អាច​មាន​ជំនួយការ​អម​មិន​លើស​ពី​២​នាក់​ ដែល​ត្រូវ​មាន​សមត្ថភាព​ខាង​ផ្នែក​ចំណេះដឹង​យ៉ាងតិច​ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ​ឡើង​ ៕​

ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ទទួល​បានការ​តែងតាំង​ជា​ជំនួយការ​ឯកឧត្តម​ កៅ​ គឹ​ម​ហួ​ន​

Related