ចោរឆក់ ទូរស័ព្ទដៃ ជនបរទេស នៅមុខស្ថានទូតចិន

ភ្នំពេញ៖ ជនបរទសម្នាក់ ត្រូវជនសង្ស័យ ២នាក់ ឆក់ទូរស័ព្ទបានសម្រេច ខណៈកំពុងឈរថតរូប ភាពនៅមុខស្ថានទូតចិន កាលវេលា ម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ផ្លូវម៉ៅសេទុង កែងផ្លូវលេខ ១៦៧ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយធ្វើសកម្មភាពឆក់បានសម្រេច ក្រុមជនសង្ស័យ បានជិះគេចខ្លួន ប៉ុន្តែដោយមានវប្រជាពលរដ្ឋឃើញហេតុ ការណ៍ ជិះម៉ូតូដេញតាមពីក្រោយរហូត ដល់ផ្លូវលេខ២៣០ ក្រុមទី១៨ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏ត្រូវកំលាំងល្បាតវរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ។

តាមអ្នកឃើញហេតុការណ៍ បាននិយាយថា ជនរងគ្រោះបាន ជិះរ៉ឺម៉កម៉ូតូកង់បីទៅឈប់វនៅជាប់របងស្ថានទូតចិន ហើយបានចុះទាញទូរស័ព្ទមកថត ស្រាប់តែជន សង្ស័យពីរនាក់បានជិះម៉ូតូអែប ហើយបានឆក់យក ទូរស័ព្ទបាមសម្រេចវព្យាយាមជិះម៉ូតូគេចខ្លួន ដោយមានអ្នកដំណើរតាមពីក្រោយ ព្រមទាំងស្រែកចោរៗ រហូតដល់ចំណុចផ្លូវលេខ២៣០ ក្រុមទី១៨ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កំលាំងល្បាត របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្ទាក់ឃាត់ខ្លួនបានរួមទាំងទូរសព្ទ័ទើបឆក់ផងដែរ និងម៉ូតូឌ្រឹមសង់២០១៦ សម្រាប់ជិះធ្វើសកម្មភាពមួយគ្រឿង។

ជនសង្ស័យទាំង២នាក់ឈ្មោះ យិន ច័ន្ទរ័ត្ន ហៅ ត្រា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ជាអ្នកឆក់ ) និងម្នាក់ទៀតឈ្មោះ យី ចិត្រា ហៅ ភ័ណ្ឌ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពិតប្រាកដ ស្នាក់ផ្ទះជួល ផ្លូវ លំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ចំណែកជនរងគ្រោះ ឈ្មោះ ជូ លីមីញ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ លែនស្កែប មុខរបរ អ្នកទេសចរណ៌  ។

វត្ថុតាងចាប់យកពីជនសង្ស័យ

- ទូរស័ព្ទមួយគ្រឿងម៉ាក I  Phone 6 ពណ៌មាស  ( ជារបស់ជនរងគ្រោះ )  ។

- ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី2016 គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាង យើងបានប្រគល់ជូនអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចោរឆក់ ទូរស័ព្ទដៃ ជនបរទេស នៅមុខស្ថានទូតចិន

ចោរឆក់ ទូរស័ព្ទដៃ ជនបរទេស នៅមុខស្ថានទូតចិន

ចោរឆក់ ទូរស័ព្ទដៃ ជនបរទេស នៅមុខស្ថានទូតចិន