គន្លឹះ​ទទួល​បាន Mastercard ដោយ​ឥតគិត​ថ្លៃ

ចង់​ទិញ​ទំនិញ​តាម Amazon មែន​ទេ? ឬ​ក៏ ebay? ឬ​ក៏​ចង់ទិញ​កម្មវិធី​ពី AppStore? មិន​មាន​ Mastercard សម្រាប់​ទិញ​មែន​ទេ? ជាមួយ​ សំបុកអាយធី ថ្ងៃ​នេះ​លោក​អ្នក​នឹង​អាច​ទិញ​បាន​ដោយ​វិធី​យ៉ាង​ងាយស្រួល ចំណាយ​ពេល​តិច និង​ចំណេញ​ប្រាក់​វិញ​ទៀត​ផង (Cashback)។

សំបុកអាយធី សូម​ណែនាំ​កម្មវិធី PayGo Wallet ដែល​ជា​កម្មវិធី​មួយ​ងាយស្រួល​ ក្នុង​ការ​ទូទាត់​សាច់​ប្រាក់​តាម​ online មិន​ថា​ ទិញ​កាតទូរស័ព្ទ cellcard, smart, metfone… ឬ​ក៏​បង់​ថ្លៃ​ភ្លើង​នោះ​ទេ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ គឺ​លោក​អ្នក​អាច​បើក​យក​ Virtual Mastercard សម្រាប់​ធ្វើការ​ទិញ​ទំនិញ​ក្រៅ​ប្រទេស​បានទៀត​ផង​ដែរ លើស​ពី​នេះទៅទៀត​គឺ​ ទទួល​បាន​ដោយ​ឥតគិត​ថ្លៃ។

បញ្ជាក់៖ អត្ថបទ​នេះ​មិន​បាន​បម្រើ​ប្រយ័ត្ន​ដល់​ក្រុមហ៊ុន​ ឬភាគីណាមួយ​ឡើយ ក្រៅអំពី​ប្រិយមិត្ត​របស់​ សំបុកអាយធី​ នេះ​ឯង។

វិធី​ទទួល​បាន Virtual Mastercard

ជាដំបូង សូម​ធ្វើ​ការ​ដំឡើង​កម្មវិធី PayGO Wallet ពី​ក្នុង​ App Store ឬ​ក៏ Play Store

app

បន្ទាប់​ពី​បាន​ដំឡើង​ចប់ សូម​ដំណើរការ​កម្មវិធី​នោះ​លោក​អ្នក​នឹងតម្រូវ​ឲ្យ​បំពេញ​លេខ​ទូរស័ព្ទ​ដើម្បី​ធ្វើ​ការ​ចុះ​ឈ្មោះ ដែល​មាន​ទម្រង់​ជា +855 12 456 788 ហើយ​កុំភ្លេច​ចុចធីក​ត្រង់ “I  accept the Terms ~ ”

register_PN

ក្រុមហ៊ុន​នឹង​ផ្ញើសារ​មក​កាន់​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក​ដើម្បី​ធ្វើ​ការបញ្ជាក់ (confirmation) ហើយ​លោក​អ្នក​នឹង​ចូល​មក​កាន់​ទំព័រ​ដូច​រូប​ខាង​ក្រោម​នេះ សូមចុច​ត្រង់​ប៊ូតុង My Card ដែល​ស្ថិត​នៅ​ខាង​ក្រោម​ ខាង​ឆ្វេង​ដៃ

main app

បន្ទាប់មក​ទៀត​ សូម​ចុច​ត្រង់ Get my MasterCard

mycard_select

រួច​ធ្វើ​ការ​បំពេញ​នូវ​រាល់​ទិន្នន័យ​ដែល​ទាមទារ ជា​ការ​ស្រេចfill_form

វិធី​បញ្ចូល​ប្រាក់

លោក​អ្នក​អាច​បញ្ចូល​ប្រាក់​សុទ្ធ (cash) ជា​ប្រាក់​ដុល្លាទៅ​ក្នុង​ករណី​របស់​លោក​អ្នក​តាម​រយៈម៉ាស៊ីន Pay&Go Kiosk (ដូច​រូប​ខាង​ក្រោម) ដែល​មាន​ទីតាំង​នៅ​គ្រប់​ស្ថានីយ៍​ប្រេង​ឥន្ធនៈតូតាល់ និង​ច្រើន​កន្លែង​ផ្សេង​ទៀត ដូច​ជា​សាកលវិទ្យាល័យន័តុន -ល-។

Kiosk
courtesy of www.kiosks.ru

ចំណុច​អវិជ្ជមាន​របស់​កម្មវិធី​នេះ គឺ​​កម្មវិធី​ធ្វើ​ការ update ពិសេស​សម្រាប់ iOS កម្មវិធី​អាច​នឹង​មាន​បញ្ហា​ error មិន​អាច​ប្រើប្រាស់​​បានឡើយ ដែល​ជា​ការ​រំខាន​មួយ​សម្រាប់​ពេល​ត្រូវ​ការ​ប្រើប្រាស់​​បន្ទាន់​ជាដើម។

គួរ​រំឮក​ផងដែរ​ថា មិន​មែន​រាល់​ការ​ចំណាយ​តាមររយៈ​កម្មវិធី​នេះ​ លោក​អ្នក​នឹង​ទទួល​បានប្រាក់​ត្រលប់​មក​វិញ (cashback) គ្រប់​មុខ​នោះ​ទេ ឧទាហរណ៍ សម្រាប់​កាត cellcard $1 លោក​អ្នក​នឹង​ទទួលបាន​ $0.02 មកវិញ តែ​សម្រាប់​ការ​បង់​ថ្លៃ​ភ្លើង លោក​អ្នក​នឹង​ត្រូវ​ចំណាយថ្លៃសេវាកម្ម $0.50 បន្ថែម​បាទ។
សំបុកអាយធី នឹង​ព្យាយាម​នាំ​យក​អ្វី​ដែល​ថ្មី​ប្លែក​ សម្រាប់មក​ចែក​ជូន​​មិត្ត​អ្នក​អាន​​បន្ថែម​ទៀត ដូច​នេះ​កុំ​ភ្លេច​ចុច LIKE 😀

The post គន្លឹះ​ទទួល​បាន Mastercard ដោយ​ឥតគិត​ថ្លៃ appeared first on សំបុកអាយធី.