ចំរើន និង គឹមលាាបចចាញ់

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​លើស​ង្វៀន CTN ថ្ងៃទី​៩​មករា​អ្នក​ប្រដាល់​កម្ពុជា​ជួប​បរាជ័យ​ ទាំង ២ រូប ។​

​     ​សៀវ ង៉ុ​យ​នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​អ្នក​ប្រដាល់​ថៃ Vigo Sor Danchhay វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី ៤ ក្នុងខណៈដែល​លាស់ យីន​ក្លិប​សម្រែក​រាជសីហ៍​ចាញ់​អ្នក​ប្រដាល់​ថៃ Wath Charadeth Sor Danchhay ដោយ​ពិន្ទុ ។​

​    ​ចំពោះ​ការប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​គោ​ជល់​លើស​ង្វៀន CNC វិញ​នោះ​អ្នក​ប្រដាល់​កម្ពុជា​ចាញ់​អ្នក​ប្រដាល់​ឡាវ​ទាំង ២ រូប ។​

​     ​ចាន់ គឹម​លាប​ក្លិប​និរោធ​ន៍​មានជ័យ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ឡាវ Orono Champasak ដោយ​ពិន្ទុ និង អ្នក​ ប្រដាល់​អ៊ុំ ចំរើន​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ឡាវ Yorth Khunphon Ek Bangsai ដោយ​ពិន្ទុ​ដែរ ។​