សេរី ឈ្នះ ឯ សុភាពសន្លប់

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន​Cambodia Beer របស់  SEA-TV រសៀល​ថ្ងៃទី​១០​មករា​អ្នក​ប្រដាល់​ហ៊ឹម សេរី​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Phou Loung ដោយ​ពិន្ទុ ។​

​    ​នេះ​ជាការ​ប្រកួ​ត​សងសឹក​ព្រោះ​កន្លងមក​អ្នក​ប្រដាល់​ថៃ​រូបនេះ​ធ្លាប់​ ប្រកួត​ចាញ់​សេរី​ដោយ​ពិន្ទុ​ម្ដង​ហើយ ។​ការប្រកួត​សងសឹក​លើក​នេះ​សេរី​បន្ត​រក្សា​តំណែង​ជា​អ្នកឈ្នះ​ទៀត​គ្រាន់តែ ​ឈ្នះ​ទាំង​លំបាក​ដូច​លើក​មុន​តែប៉ុណ្ណោះ ។​

​    ​ចំពោះ​ផង់ សុភាព​ក្លិប ទ​ខេត្ត​រតនគីរី​ត្រូវ​អ្នក​ប្រដាល់​ថៃ Phach  Arun​ប្រើ​ជង្គង់​វាយ​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣ ។​

​    ​គួរ​បញ្ចាក់​ថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​ពុំ​ធ្លាប់​ប្រកួត​ចាញ់​នៅ​ស្រុក​ខ្មែរ​ឡើយ ។​

+​អ្នកឈ្នះ​ក្នុង​ព្រឹ​ត្ត​ការណ៍​TIFFY Super Fight

​     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ក្នុង​ព្រឹត្តិការណ៍ TIFFY Super Fight​លើស​ង្វៀន TV5(TIFFY ARENA) មាន​អ្នក​ប្រដាល់ ២ រូប​ទៀតហើយ​ដែល​ត្រូវ​ដើរចេញ​នោះ ។​

​    ​ឯម សារ៉ាត់​ក្លិប​រិ​ទ្ធិ​ពោធិ៍​ជ័យ​កីឡា​ត្រូវ​ដើរ​ចេញពី​ការប្រកួត​បន្ទាប់ពី ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​សេន កុសល​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដាច់​មក​នោះ ។​
​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ថន វាសនា​ក្លិប​នាគ​មានជ័យ​ប្រកួត​ឈ្នះ​តាំង សីហា​ក្លិប​កងពលតូច​លេខ ៧០ដោយ​ពិន្ទុ ។​

​    ​តាំង សីហា​ហាលអាវ​ត្រឹមនេះ​ជាមួយ​ឯម សារ៉ាត់ ។ ចំពោះ​ថន វាសនា និង សេន កុសល​ត្រៀមខ្លួន​ប្រកួត​នៅ​វគ្គ​បន្តទៀត ។​