Suarez៖ “ខ្ញុំ​ធ្លាប់​គ្មាន​ សូម្បី​អាហារ​ញ៉ាំ​២​ពេល ​តែ​ខ្ញុំ​មិន​បោះ​បង់…”

Suarez៖ “ខ្ញុំ​ធ្លាប់​គ្មាន​ សូម្បី​អាហារ​ញ៉ាំ​២​ពេល ​តែ​ខ្ញុំ​មិន​បោះ​បង់…”

Luis Suarez គឺជា​ខ្សែ​ប្រយុទ្ធ​ក្រុម​ FC Barcelona ដែល​កំពុង​ឡើង​ជើង​ខ្លាំង​រដូវ​កាល​២០១៥-១៦​​នេះ​ បន្ទាប់​ពី​ស៊ុត​សរុប​បាន​២៦​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២៧​ប្រកួត។

 

Suarez៖ “ខ្ញុំ​ធ្លាប់​គ្មាន​ សូម្បី​អាហារ​ញ៉ាំ​២​ពេល ​តែ​ខ្ញុំ​មិន​បោះ​បង់…”

 

មុន​នឹង​ទទួល​បាន​ភាព​ជោគជ័យ​​ និង​ក្លាយ​​​ជា​សមាជិក​សំខាន់​មួយ​រូប​ជួយ​ឲ្យ​ Barca ​លើក​ពាន​៥​​កាល​ឆ្នាំ​២០១៥ មាន​​ពេល​មួយ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Liverpool រូប​នេះ​ ធ្លាប់​និយាយ​​ពី​​ជីវិត​របស់​ខ្លួន​ថា៖ “ខ្ញុំ​ធ្លាប់​គ្មាន សូម្បី​អាហារ​ញ៉ាំ​២​ពេល​ក្នុង​មួយ​ថ្ងៃ តែ​ខ្ញុំ​មិន​បោះបង់​នោះ​ទេ ហើយ​នៅ​តែ​បន្ត​លេង​បាល់”។

 

សម្ដី​១​ឃ្លា​របស់​កីឡាករ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​​វ័យ​២៨​ឆ្នាំ​រូប​នេះ គឺ​ចង់​បង្ហើប​ប្រាប់​ថា កាល​​អតីត​គ្រួសារ​របស់​ខ្លួន​ជា​​អ្នក​ក្រក្រី ​សូម្បី​អាហារ​​ក៏​គ្មាន​ញ៉ាំ​​គ្រប់គ្រាន់​ដូច​គេ​ឯង​ដែរ ប៉ុន្តែ​លោក​នៅ​តែ​តស៊ូ​ មិន​បោះបង់​ក្ដី​សុបិន​របស់​ខ្លួន​ឡើយ៕

 

​​ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា ចំពោះ​សម្ដី​១​ឃ្លា​របស់​ Suarez ខាង​លើ​នេះ?

 

-ចុចអាន៖ មួយ​ឃ្លា​​របស់ Sir Alex Ferguson ចាក់​ចំ​បេះដូង​អ្នក​កីឡា​