ក្រោយ​ជោគជ័យ​បទ ” ទី​បំផុត” ហេង ពិទូ ប្រាប់​ផែនការ​ផលិត​បទ​ថ្មី

ក្រោយ​ជោគជ័យ​បទ ” ទី​បំផុត” ហេង ពិទូ ប្រាប់​ផែនការ​ផលិត​បទ​ថ្មី

បន្ទាប់​ពី​បទ​ចម្រៀង “ទី​បំផុត” ទទួល​បាន​ជោគជ័យ​លើស​ការ​រំពឹង​ទុក​កន្លង​មក ហេង ពិទូ បាន​និយាយ​ថា ពេល​នេះ​រូប​លោក​កំពុង​ត្រៀម​ផលិត Original Song ថ្មី​មួយ​ទៀត។

 

ក្រោយ​ជោគជ័យ​បទ ” ទី​បំផុត” ហេង ពិទូ ប្រាប់​ផែនការ​ផលិត​បទ​ថ្មី

 

“ខ្ញុំ​កំពុង​គិត​ថា តើ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ឱ្យ​បទ​ក្រោយ​នេះ​មាន​គុណភាព​ល្អ​ជាង​បទ​ផលិត​មុន”។ ហេង ពិទូ ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា មិន​អាច​ឱ្យ​ស្នាដៃ​បន្ទាប់​នេះ មាន​គុណភាព​អន់​ជាង​បទ “ទី​បំផុត” បាន​ទេ ខណៈ​មហាជន​ជា​ច្រើន​ហាក់​កំពុង​ចាប់​អារម្មណ៍​ឡើង​វិញ​ចំពោះ​ការ​ផលិត​បទ​ចម្រៀង​ថ្មីៗ។ លោក​បន្ថែម​ថា ប្រសិន​បើ​ធ្វើ​ឱ្យ​តែ​រួច​ពី​ដៃ នឹង​លែង​មាន​គេ​ស្ដាប់​ទៀត​ហើយ។

 

តារា​ចម្រៀង​ខាង​លើ​មិន​បាន​បង្ហើប​ចំណង​បទ​ថ្មី​ទេ ប៉ុន្តែ​លោក​អះអាង​ថា មាន​ការ​ទាក់ទង​ទៅ​នឹង​ទិវា​នៃ​ក្ដី​ស្រឡាញ់​ខាង​មុខ​នេះ ដែល​ជា​សារ​មួយ​ផ្ញើ​ទៅ​កាន់​អ្នក​ស្ដាប់។ លោក​កំពុង​ព្យាយាម​ជាមួយ​ក្រុម​ការងារ​ក្នុង​ការ​ផលិត​បទ​ចម្រៀង​មួយ​នេះ និង​ស្នើ​ឱ្យ​មាន​ការ​គាំទ្រ​ចំពោះ​អ្នក​ផលិត​បទ​ចម្រៀង​ថ្មី​គ្រប់​គ្នា៕

 

 

អត្ថបទ៖ សំ ជំនាញ