អ្នកដែលចូលចិត្ត​ប្រលូក​នឹងកាមតណ្ហាច្រើន គួរតែ​ស្វែងយល់ពីមេរោគសង្គមឲ្យបាន​ច្បាស់

ការមាន​ចំណងតណ្ហា​ផ្លូវភេទខ្លាំង​មិនមែន​ជារឿងខុសច្បាស់នោះទេ តែការ​មានដៃគូរួមភេទច្រើន​អាចធ្វើឲ្យ​អ្នកស្លាប់​បាន។ អ្នកទាំងអស់​គ្នា​ត្រូវតែដឹង​ពីមេរោគអេដស៏ ដែល​ឆក់យក​ជីវិតមនុស្ស​បន្តិចម្តងៗ រហូត​ដល់អស់ជីវិត។ ដូច្នេះអ្នកត្រូវដឹង​ពីមូលហេតុ ដែលធ្វើឲ្យ​ឆ្លងមេរោគឲ្យបាន​ច្បាស់។
 
អ្នកដែលចូលចិត្ត​ប្រលូក​នឹងកាមតណ្ហាច្រើន គួរតែ​ស្វែងយល់ពីមេរោគសង្គមឲ្យបាន​ច្បាស់
១. គួរដឹងថា ទឹកត្រង់​កន្លែងណាខ្លះ​ដែល​មានផ្ទុកមេរោគអេដស៏
មនុស្ស​ដែលគ្មាន​រោគណាក៏ដោយ​អាចឆ្លងមេរោគអេដស៏​បាន ប្រសិនបើពួក​គេមាន​ទំនាក់ទំនង​ជាមួយ​នឹងមនុស្ស​ដែលមានផ្ទុកមេរោគតាមរយៈ​ទឹកចេញ​ពីពោះវៀនត្រង់, ទឹកដោះ, ឈាម, ទឹកកាម និង​ទឹកចេញ​ពីទ្វារមាស។
២. ធ្វើតេស្តឲ្យ​បាន​ត្រឹមត្រូវ​មុននឹងរួមភេទ
មនុស្សជាច្រើន​គិតថា ពួកគេគ្មាន​ផ្ទុកមេរោគអេដស៏​ទេ តែអ្នកមិន​ដែលដឹងថា គូស្នេហ៏​របស់អ្នក​ក៏គ្មានផ្ទុកមេរោគ​អេដស៏ដែរ ឬក៏អត់ទេ។ ដូច្នេះយល់​ល្អ ត្រូវធ្វើតេស្ត​ជាមុនសិន មុននឹង​រួមភេទ។ ជាពិសេស នៅពេលអ្នក​បម្រុងនឹងរួមភេទ​ជាមួយនឹង​ដៃគូថ្មី។
៣. ហាមរួមភេទ​ជាមួយនឹងដៃគូ​មិនធ្លាប់​បានស្គាល់
យល់ល្អ គួររួមភេទ​ជាមួយនឹង​មនុស្សមួយចំនួន​ដែលអ្នក​ទុកចិត្ត ព្រោះវាជួយ​កាត់បន្ថយ​អត្រាគ្រោះថ្នាក់​នៃមេរោគ។
៤. ប្រើរបស់​ការពារក្នុង​ពេលរួមភេទ
អ្នកអាចប្រើស្រោមអនាម័យ​ការពារខ្លួន​អ្នកពីការឆ្លង​មេរោគវីរុស។
៥. ចៀសវាង​ការប្រើឧបករណ៏សិប្បនិម្មិត​ដែលខុសច្បាប់
ត្រូវប្រើប្រភេទ​ឧបករណ៏ណាដែល​មានអាជ្ញាប័ណ្ណត្រឹមត្រូវ​ដូចជា៖ ឧបករណ៏ចាក់សាក់ ឬចោះ​រន្ធ ព្រោះឧបករ​ណ៏​ដែល​មិនទាន់​ទទួល​បាន​ការអនុញ្ញាត​ពីអាជ្ញាធរ​អាច​មាន​ផ្ទុកមេរោគ។

៦. ប្រើម្ជុលថ្មី និង​សម្អាតរួចរាល់
ត្រូវប្រាកដ​ថា ម្ជុលដែលអ្នក​ត្រូវប្រើ មិនទាន់ត្រូវ​បានអ្នកណាប្រើរួច​ឡើយ ហើយជា​របស់ថ្មី។ ការសម្អាតឧបករណ៏​នឹងជួយកាត់បន្ថយ​អត្រាគ្រោះថ្នាក់​នៃការឆ្លងមេរោគ។
៧. ចាប់ផ្តើម​លេបថ្នាំបង្ការរោគ
នេះជាប្រភេទថ្នាំគ្រាប់​សម្រាប់អ្នក​គ្មានផ្ទុកមេរោគ ដើម្បីប្រឆាំង​នឹងវីរុស ប្រសិនបើវា​ចូលមក​ក្នុងខ្លួន។ ហើយថ្នាំនេះអាច​លេបបាន បន្ទាប់​ពីការ​ចេញ​វេជ្ជបញ្ជា​ពីវេជ្ជបណ្ឌិត​តែប៉ុណ្ណោះ៕
ដោយ៖ ដារ៉ា

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!