តើ​ការបាត់បង់​ព្រហ្មចារីយ៍ឈឺ​ឬ​អត់​? ស្ត្រី​គ្នា​យើង​មាន​នរណា​អាច​ឆ្លើយបាន​?

តើ​ការបាត់បង់​ព្រហ្មចារីយ៍ឈឺ​ឬ​អត់​? ស្ត្រី​គ្នា​យើង​មាន​នរណា​អាច​ឆ្លើយបាន​?

​តើ​អ្នក​អាច​រួមភេទ​ភ្លាមៗ​ដែរ​ទេ​ក្រោយ​ពី​សន្ទះ​ព្រហ្មចារី​យ៍រ​ហែក​រួច ឬ​តើ​អ្នក​គួរតែ​រងចាំ​បន្តិច​សិន​ខណៈពេល​ដែល​អ្នក​កំពុងតែ​ឈឺ​?

​ចំពោះ​ចម្លើយ​វិញ​គ្មាន​ចម្លើយ​ណា​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ទេ ព្រោះ​សន្ទះ​ព្រហ្មចារីយ៍រប​ស់មនុស្ស​ស្រី​មិនមែន​មាន​លក្ខណៈ​ដូចៗ​គ្នា​ចំពោះ​ស្ត្រី​គ្រប់​គ្នា​ឡើយ​។ ខណៈពេល​ដែល​អ្នក​គួរតែ​រួមភេទ​ភ្លាមៗ​ក្រោយពី ឬ​ចាំ​ក្រោយ​សិន​នោះ គឺ​អាស្រ័យ​ទៅតាម​ភាព​ក្រាស​របស់​សន្ទះ​ព្រហ្ម​ចារីយ៍ ប្រភេទ​របួស និង​ពេលវេលា​ដែល​វា​អាច​នឹង​ជា​ទៅ​វិញ​។ កត្តា​ទាំង​បី​នេះ​នឹង​ជួយ​ឱ្យ​អ្នក​សម្រេចចិត្ត​ថា​ពេល​ណាអ្នក​គួរតែ​ធ្វើការ​រួម​ភេទ​ដោយ​មាន​ការ​សូក​បញ្ចូល​លិង្គ​ក្នុង​ទ្វា​មាស​ម្តងទៀត​បាន​។ មួយវិញទៀត វា​ក៏​អាស្រ័យ​ទៅ​តាម​ផ្លូវ​ចិត្ត និង​បទពិសោធន៍​ដែល​អ្នក​មាន​ក្នុង​ពេល​ប្រព្រឹត្តិ​សិច​ដែរ។

មុន​ពេល​អ្នក​ដឹង​អំពី​ពេលវេលា​ត្រឹមត្រូវ​ក្នុងការ​រួមភេទ​ក្រោយពី​បាត់បង់​ព្រហ្មចារីយ៍​រួចនោះ អ្នក​គួរ​ដឹង​អំពី​សន្ទះ​ព្រហ្មចារី​រយ៍​សិន​៖

  • បើសិនជា​សន្ទះ​ព្រហ្មចារីយ៍ស្តើ​ង​ពេក​ជា​ក្រដាស​នោះ វា​អាច​នឹង​ងាយ​រហែក ហើយ​មិន​ធ្វើ​ឱ្យ​ឈឺចាប់​អ្វី​ច្រើន​ឡើយ​។ ជាមួយគ្នានេះដែរ វា​ក៏​មិន​បង្ក​ជា​ការ​ហូរឈាម​ច្រើន​ទេ ​តែ​អាច​ហូរឈាម​ពីរ​បី​ដំណក​ដែរ​។
  • ​បើសិនជា​វា​ក្រាស ហើយ​តឹង វា​អាច​នឹង​ឈឺចាប់​នៅពេល​រហែក ហើយ​អាច​នឹង​ហូរ​ឈាម​បាន (​មិន​ដូច​ឈាមរដូវ​ទេ ប៉ុន្តែ​អាច​នឹង​ច្រើន​ជោគ​កម្រាលពូក​បាន​)​។
  • ​ករណីខ្លះ សន្ទះ​ព្រហ្មចារីយ៍ក្រា​ស​ខ្លាំង ហើយ​មិន​អាចរ​ហែក​ទៀតផង​ក្នុងពេល​រួមភេទ​។ រឿង​នេះ​មាន​ប្រមាណ ១ ទៅ​៣​ភាគរយ​ប៉ុណ្ណោះ ហើយ​អាច​នឹង​ត្រូវ​ការវះកាត់​សន្ទះ​នេះ​ចេញ​ផង​។
  • ​មួយវិញទៀត ស្ត្រី​ប្រមាណ ១០ ទៅ​១៥​ភាគរយ មិន​មាន​សន្ទះ​ព្រហ្មចារីយ៍តាំង​ពី​កំណើង​មកម្លេះ ដូច្នេះ​វា​ក៏​មិន​អាច​បាត់បង់​នៅពេល​អស់​ព្រហ្មចារីយ៍​ដែរ​។

​រឿង​មួយ​ចំនួន​តូច​ដែល​អ្នក​គួរ​ចងចាំ​មុន​ពេល​រួមភេទ​ក្រោយ​ពីរ​ហែក​សន្ទះ​ព្រហ្មចារីយ៍​រួច​៖

  • ​បើសិនជា​វា​ធ្វើឱ្យ​ឈឺ ឬ​ហូរឈាម យក​ល្អ​តម​ការ​រួមភេទ​រយៈពេល​ពីរ​បី​ថ្ងៃ​សិន ឬ​រង​ចាំ​ដល់​ការឈឺចាប់​នោះ​បាត់​ទៅ​វិញ​សិន​ទៅ​។
  • ទី​ពីរ យក​ល្អ​គួរតែ​រួមភេទ​ឡើងវិញ​ក្រោយ​ពី​របួស​ជាសះស្បើយ​រួច​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​មួយ​ខែ​បាន​ហើយ​។ បើសិនជា​របួស​នោះ​តិចតួច​ទេ វា​អាច​នឹង​ត្រូវការបពល ៣ ទៅ​៤​ថ្ងៃ​ទើប​ជា​។ បើសិនជា​របួស​នោះ​ធ្ងន់​វិញ វាត្រូវការ​ពេល ១ ទៅ​២​សប្តាហ៍​ឯណោះ​។ យ៉ាងណាមិញ បើសិនជា​របួស​មាន​កា​រ​បង្ក​រោគ វា​អាច​នឹង​ស៊ីពេល​មួយ​ខែ​ទើប​ជា​វិញ​។ ករណីបែបនេះ ទាល់តែ​ត្រូវការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។
  • ​ជា​ចុងក្រោយ ចូរ​យម​ភេទ​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ទៅ​បាន​ហើយ​។ ករណីខ្លះ ស្ត្រី​ពិបាក​នឹង​មាន​អារម្មណ៍​ឡើងវិញ​ណាស់​បើសិន​ជា​ពួកគេ​នៅតែ​មាន​ការឈឺចាប់​ខ្លាំង ប៉ុន្តែ​អ្នកខ្លះ​ក៏​អាច​បន្ត​សកម្មភាព​នៅ​ថ្ងៃ​បន្ទាប់​បាន​ដដែល​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។