របៀបមើលអាយុ ថាអ្នកត្រូវដល់គូរៀបការនៅឆ្នាំណា

អ្នកប្រហែល​ជាតែងតែឆ្ងល់​ហើយថា ហេតុអ្វីបាន​ជា​គ្រូមើលបាតដៃ​​អាច​ទាយ៍ដឹងពីពេលវេលាដែល​អ្នក​ត្រូវ​ដល់​គូររៀបការ? ចង់ដឹង ​សូមមើលអត្ថបទខាងក្រោមនេះ​ ជាការ​បង្ហាញ​ពី​ជំហ៊ាន​នីមួយៗ​នៃការ​មើលអាយុ​ដល់គូព្រេង​របស់​អ្នក៖

១. យក​បន្ទាត់​ត្រង់មួយ។

២. វាស់ចម្ងាយ​រវាងខ្សែបេះដូង និងខ្សែដើមម្រាម​ដៃកូន។ អ្នកគួរតែ​ដាក់បន្ទាត់នៅផ្នែកម្ខាង​នៃបាតដៃ​របស់អ្នក ដើម្បីវាស់​ពីចំនួនតួលេខ។ ដូចដែលអ្នក​បានឃើញ វាមាន​ចំនួន​សរុប ១៧ក្រិត។ ប្រវែងនេះ​នឹងបង្ហាញពីការ​រស់នៅ​បានត្រឹម​អាយុ ៥០ឆ្នាំ។

របៀបមើលអាយុ ថាអ្នកត្រូវដល់គូរៀបការនៅឆ្នាំណា
ឥលូវរាប់ចំនួន​ក្រិតសម្រាប់​ខ្សែអាពាហ៏ពិពាហ៏វិញម្តង។ ក្នុងករណី​ចំពោះតួលេខ​របស់​មនុស្សម្នាក់​នេះ យើង​ឃើញថា ខ្សែអាពាហ៏ពិពាហ៏​ស្ថិតនៅ​ក្រិតទី ១២ រាប់ចាប់​ពីខ្សែបេះដូង​ទៅដល់​ខ្សែដើម​ម្រាម​ដៃកូន។

អាយុបង្ហាញ​ត្រង់ក្រិតទី ១២ ជាឆ្នាំដែលអ្នកត្រូវដល់គូរៀប​ការហើយ។
១៧ ក្រិត = ៥០ឆ្នាំ (នេះ​ជាអាយុដែលអ្នកអាចរស់នៅបាន)
១ ក្រិត = ៥០/១៧ = ២.៩៤១ (តម្លៃប្រហែល ៣ឆ្នាំ)
១២ ក្រិត = ២.៩៤១ x ១២ = ៣៥.២៩២ឆ្នាំ

 

របៀបមើលអាយុ ថាអ្នកត្រូវដល់គូរៀបការនៅឆ្នាំណា

ដូច្នេះមនុស្សម្នាក់​នេះនឹងរកឃើញគូស្នេហ៏​ពិតនៅអាយុ ៣៥។ ឥលូវនេះវាស់​ត្រឹមតែ​ដៃម្ខាង ដើម្បីឲ្យ​កាន់តែសុក្រិត អ្នកត្រូវវាស់​អាយុរៀបការ​នៅដៃខាងឆ្វេង​ផងដែរ។ គេនិយាយ​ថា មាន​ខ្សែអាពាហ៏ពិពាហ៏ ២ខ្សែ​នៅអាយុ ២៥ និង​អាយុ ៣៥នៅ​ដៃខាង​ឆ្វេង​របស់អ្នក។ ដូច្នេះ អាយុដែល​អាចជួបស្នេហាពិត និងរៀប​ការ​បាននៅចន្លោះអាយុ ២៥ និង ៣៥ឆ្នាំ៕

ដោយ៖ ដារ៉ា

ប្រភព៖ perfectz

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • របៀបមើលអាយុ ថាអ្នកត្រូវដល់គូរៀបការនៅឆ្នាំណា