វិធីឆាក្តៅទាសំពៅឲ្យមានរសជាតិឈ្ងុញឆ្ងាញ់

ដើម្បី​​ឆា​ក្តៅ​​ទា​​ឲ្យ​​មាន​​រស់​ជាតិ​​ឆ្ងាញ់​ទាល់​​តែ​​មាន​​​​វិធី​​​ក្នុង​​ការ​ធ្វើ​​ ដូច្នោះ​​ហើយ​​សូម​កុំ​ចាំ​យូរ​​​អនុ​វត្ត​ជា​មួយ​ ​មង្គល​ការ ​ទាំង​អស់​គ្នា​​ដូច​ខាង​ក្រោម៖

 វិធីឆាក្តៅទាសំពៅឲ្យមានរសជាតិឈ្ងុញឆ្ងាញ់

 

+ គ្រឿងផ្សំ៖

-​​ ទាសំពៅ ១គីឡូក្រាម (ទាស្រុក, ទាកាប)

- អំបិល ១ស្លាបព្រាកាហ្វេ

- ទឹកត្រី ២ស្លាបព្រាបាយ

- ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ

- សណ្តែកដីលីង ១-២ស្លាបព្រាបាយ

- ម្ទេសឆ្អើរចិញ្ច្រាំ ១ស្លាបព្រាបាយ

- ​គ្រឿងបុក ២-៣ស្លាបព្រាបាយ

- ស្ករស ២ស្លាបព្រាបាយ

- ស្លឹកម្រះព្រៅ ដាក់​តាម​ចំណូល​ចិត្ត

- ប្រេងឆា ២ស្លាបព្រាបាយ

- ម្ទេស ដាក់តាម​​ចំណង់​ចំណូល​ចិត្ត

 

+ វិធីធ្វើ៖

. ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ ដាក់​គ្រឿង​បុក​ជា​មួយ​ម្ទេស​ឆ្អើរ​ចិញ្ច្រាំ​ឆា​ចូល​ជា​មួយ​គ្នា​ឲ្យ​ឈ្ងុយ។

. ​យក​សាច់​ទា​ដាក់​ចូល​ឆា​ឲ្យ​ចូល​ជា​មួយ​គ្រឿងកូរឲ្យ​សព្វ​​រួច​គ្រប​ទុក​ ប្រ​ហែល​ជា​ ៥នា​ទី។
. ៥នាទីក្រោយ​មក​​ទើប​បន្ថែម ស្ករស,អំបិល, ទឹកត្រី និងម្សៅស៊ុបមាន់ឆា​ចូល​គ្នា​ឲ្យ​សព្វម្ដងទៀតរួច​ហើយ​ទុក​ឲ្យ​ពុះ។

. ដាក់​សណ្តែក​ដីលីង និង​ស្លឹកម្រះព្រៅ​ចូល​ឆា​ច្របល់​ចូល​គ្នា​ ២-៣ ត្រឡប់​ជា​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីឆាក្តៅទាសំពៅឲ្យមានរសជាតិឈ្ងុញឆ្ងាញ់