សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​គម្រោង​សាងសង់​ផ្លូវ​ក្រោម​ដី បេ​កា​សេ​

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សាលា​រាជធានី​ភ្នំពេញ បានសរសេរថា សាលា​រាជធានី​ភ្នំពេញ នឹង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ស្តុ​ប បេ​កា​សេ ជា​ចំណុចប្រសព្វ​រវាង​មហាវិថី​សហ​ព័​ន្ឋ​រ៉ូ​ស៊ី និង មហាវិថី​ព្រះមុនីវង្ស​។

​ផ្លូវ​ក្រោម​ដី រត់​ពី​មហាវិថី​សហ​ព័​ន្ឋ​រុស្សី​មុជ​ក្រោម​មហាវិថី​ព្រះមុនីវង្ស ជា​ផ្លូវ ក្រោម​ដី​ទ្វេរ​ទិស មាន​ប្រវែង ៣៤០ ម៉ែត្រ ទទឹង ១៤.៧ ម៉ែត្រ និង​កម្ពស់​ក្រោម​ស្ពាន ៥ ម៉ែត្រ ដែល​នេះ​ជា គោលការណ៍​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។​

ការស្ថាបនា ផ្លូវ​ក្រោម​ដី​មួយ​នេះ អាច​បញ្ចៀស ចរាចរណ៍ កុំអោយ​មានការ កកស្ទះ ក៏ដូចជា បង្កើន​ភាព​ស៊ីវីល័យ​ថ្មី មួយទៀត របស់​រាជធានី​ភ្នំពេញ​។ ទោះយ៉ាងណាក្តី គំរោង ស្ថាបនា ផ្លូវ​ក្រោម​ដី មួយ​នេះ មិនទាន់ ប្រកាស ជា​ផ្លូវការ ថា​នឹង ចាប់ផ្តើម​ស្ថាបនា នៅ​ថ្ងៃ​ណា មួយ​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ដោយ​រងចាំ​ការ សិក្សា​លម្អិត ជា​បន្តទៀត​សិន​៕ សុថា​ត់​