កីឡាករ​ Barca ម្នាក់​សរសើរ Messi ថា​ជា​មនុស្ស​មហា​អស្ចារ្យ​ពី​ព្រះ

កីឡាករ​ Barca ម្នាក់​សរសើរ Messi ថា​ជា​មនុស្ស​មហា​អស្ចារ្យ​ពី​ព្រះ

​​ខ្សែ​បម្រើ​បម្រើ​ចំណូល​ថ្មី​​ក្រុម​ FC Barcelona កីឡាករ​ Arda Turan ​ជឿ​ថា​កំពូល​​ខ្សែ​ប្រយុទ្ធ​ Lionel Messi គឺជា​ “មនុស្ស​មហា​អស្ចារ្យ​​​ពី​ព្រះ​ជា​ម្ចាស់”។

 

កីឡាករ​ Barca ម្នាក់​សរសើរ Messi ថា​ជា​មនុស្ស​មហា​អស្ចារ្យ​ពី​ព្រះ

Arda Turan (ឆ្វេង) អបអរ​ជាមួយ​ Messi

 

​Turan ដែល​ផ្ទេរ​ពី​ Atletico Madrid ​ទៅ​ Barca និង​ទើប​តែ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ប្រកួត​ឈ្នះ​ Granada ​៤-០ ​ដោយ​សារ​ក្លិប​អ្នក​មាន​បុណ្យ​ទើប​រួច​ផុត​ការ​ពិន័យ​របស់​ FIFA​ ​ហើយ​កីឡាករ​រូប​នេះ ពិត​ជា​ភ្ញាក់​ផ្អើល​ពេល​ឃើញ​​មិត្ត​រួម​ក្រុម​ថ្មី​របស់​គេ​ Messi ធ្វើ​បាន​ហែតទ្រីក​ក្នុង​ប្រកួត ​កាល​ថ្ងៃ​សៅរ៍​នោះ។

 

កីឡាករ​ Barca ម្នាក់​សរសើរ Messi ថា​ជា​មនុស្ស​មហា​អស្ចារ្យ​ពី​ព្រះ

 

កីឡាករ​ជម្រើស​ជាតិ​តួកគី​រូប​នេះ ​បាន​ប្រាប់​ដល់​​កាសែត Sabah ថា៖ “ខ្ញុំ​មិន​ដែល​ធ្លាប់​ឃើញ​នរណា​ម្នាក់​ ដូច​ Leo Messi ទេ។ គាត់​​ជា​មនុស្ស​មហា​អស្ចារ្យ ឬ​ជា​អព្ភូតហេតុ​មក​ពី​ព្រះ​ជា​ម្ចាស់។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ ពេល​ឃើញ​គាត់​លេង​លើ​ទីលាន។ វា​មិនមែន​ជា​ការ​ច្រណែន​ទេ…ខ្ញុំ​មាន​អារម្មណ៍​ល្អ​ទៅ​វិញ ឧទាហរណ៍​ពេល​គាត់​ញាក់​ស៊ី​ប្រឡោះ​ជើង​នរណា​ម្នាក់​ជា​ដើម”៕

 

-ចុចអាន៖ Henry ​ថា​កីឡាករ​ Barca ម្នាក់​អាច​ជំនួស​តំណែង​ Messi បាន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal