ខឹងគេបន្លំប៉ះចង្កេះប្រពន្ធ ជិះម៉ូតូទៅយកកំាភ្លើងបាញ់អស់ជាង៦គ្រាប់ រងរបួសសន្តិសុខក្លឹបហូលីដេ​ ពីរនាក់

ភ្នំពេញ៖ សន្តិសុខក្លឹបហូលីដេ ពីរនាក់ បានរងរបួស ត្រូវគ្រាប់កំាភ្លើងម្នាក់មួយគ្រាប់ បន្ទាប់ពីបានចូលទៅសម្របសម្រួល បុរសម្នាក់ដែលកំពុងស្រវឹង និងខឹងរឿងអ្នកចូលក្លឹបរាំប៉ះចង្កេះប្រពន្ធខ្លួន តែត្រូវបុរសនោះ យកកំាភ្លើងបាញ់អស់ជាង ៦គ្រាប់ នៅម៉ោងប្រមាណ ០៣៖២០នាទី រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១១ ខែមករា ឆ្នំា២០១៦ ស្ថិតនៅចំណុច ក្លោងទ្វារចូលក្លឹបកំសាន្ត មេនហាតធេន (Holiday) ផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រោយពីករណីផ្ទុះអាវុញ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ចៅ រង្សី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១E0 សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ឯជនរងគ្រោះ ទំាងពីរនាក់នោះ ទី១ ឈ្មោះ កង ចិត្រា ភេទប្រុស អាយុ៤៦ឆ្នាំ ជាប្រធានសន្តិសុខHOLIDAY ត្រូវ ១គ្រាប់ ចំពោះ និងទី២ ឈ្មោះ ដុំ ធី ភេទប្រុស អាយុ៤២ឆ្នាំ ជាសន្តិសុខ HOLIDAY ត្រូវចំដៃខាងស្តាំ ទំាងពីរនាក់នេះ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

មន្រ្តីអាវុធហត្ថបានបញ្ជាក់ទៀតថា ជនសង្ស័យដែលជាអ្នកបាញ់ប្រហារ បានជិះម៉ូតូមួយគ្រឿង ម៉ាក PCXពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 1FB:9233 មកឈប់ពីមុខក្លឹបរួច យកអាវុធវែង ១ដើមម៉ាក AR15 លេខ5677 បាញ់អស់ ៦គ្រាប់ និងសល់គ្រាប់ក្នុងបង់ចំនួន ៦គ្រាប់ទៀត។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ បាននាំប្រពន្ធទៅរាំលេងនៅ ក្លឹបហូលីដេ រួមជាមួយបងថ្លៃ និងមិត្តភ័ក្រទំាងអស់ចំនួន ៧នាក់ ពេលកំពុងរាំលេង ក៏មានក្រុមផ្សេង មកប៉ះចង្កេះប្រពន្ធ ហើយជនសង្ស័យជាប្តីខឹង ក៏បានឈ្លោះគ្នាក្នុងក្លឹប ហើយសន្តិសុខ ក៏បានដេញចេញមកក្រៅ ឯប្រពន្ធបានទៅផ្ទះជាមួយបងថ្លៃ ជាមួយនោះជនសង្ស័យក៏បានជិះម៉ូតូទៅយកកាំភ្លើងនៅផ្ទះ។

សាក្សីបានបន្តទៀតថា ពេលយកកំាភ្លើងរួច ជនសង្ស័យក៏បានជិះម៉ូតូមកវិញ ឈប់នៅមុខក្លឹប ហើយបានដកកាំភ្លើង ចេញពីកែបម៉ូតូ រួចស្រែករកឈ្មោះ៧៩ ជាប្រធានសន្តិសុខ ឲ្យហៅក្រុម ដែលប៉ះចង្កេះប្រពន្ធរបស់ខ្លួន ចេញមកក្រៅ ដើម្បីដោះស្រាយគ្នា ប៉ុន្តែសន្តិសុខបាន និយាយសុម្រួលចរចា មិនឲ្យចូលក្នុងក្លឹប ខ្លាចមានរឿងធំ ព្រោះជនសង្ស័យ មានកាន់អាវុធ ហើយស្រវឹងខ្លំាងទៀត។

សាក្សីបាបបញ្ជាក់បន្ថែមទៀតថា ទោះសន្តិសុខ ឈ្មោះ ដុំ ធី ហៅ២៩ បានព្យាយាមសម្រួល ឲ្យជនសង្ស័យ ត្រឡប់ទៅវិញ យ៉ាងណាក៏ដោយ ប៉ុន្តែជនសង្ស័យ មិនព្រម ហើយក៏បាន ដកកាំភ្លើងបាញ់រះ មកលើក្រុមសន្តិសុខហូលីដេតែម្តង។ ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា កាំភ្លើងនោះរូបគេ បានទិញពីទាហានម្នាក់នៅខេត្តប៉ៃលិន(ព្រំដែន)៕

ខឹងគេបន្លំប៉ះចង្កេះប្រពន្ធ ជិះម៉ូតូទៅយកកំាភ្លើងបាញ់អស់ជាង៦គ្រាប់ រងរបួសសន្តិសុខក្លឹបហូលីដេ​ ពីរនាក់

ខឹងគេបន្លំប៉ះចង្កេះប្រពន្ធ ជិះម៉ូតូទៅយកកំាភ្លើងបាញ់អស់ជាង៦គ្រាប់ រងរបួសសន្តិសុខក្លឹបហូលីដេ​ ពីរនាក់

ខឹងគេបន្លំប៉ះចង្កេះប្រពន្ធ ជិះម៉ូតូទៅយកកំាភ្លើងបាញ់អស់ជាង៦គ្រាប់ រងរបួសសន្តិសុខក្លឹបហូលីដេ​ ពីរនាក់